ក្រុង​បាង​កកៈ កង​ទ័ព​ជើង​ទឹក ​កំពុង​ជំរុញ​ឲ្យ​អ្នក​លេង​បាល់​បាត់​ ១២​នាក់​ និង​គ្រូ​បង្វឹក​របស់​ពួក​គេ​ ប្រើឧ​បករណ៍​មុជ​ទឹក ​ដូច្នេះ​ហើយ​ ពួក​គេ​អាច​ធ្វើ​ដំណើរ​ចេញ​​ពី​រូង​ភ្នំ​ Tham Luang​​ដែល​លិច​ទឹក​ នៅ​ក្នុង​ស្រុក​មែ​សៃ​ ជា​ទី​ដែល​ពួក​គេ​ជាប់​រយៈ​ពេល​១១​ថ្ងៃ ​ហើយ​នោះ​។​

យោង​តាម​ឧប​នាយ​រដ្ឋ​មន្ត្រី​លោក​ Prawit Wongsuwon ​បាន​ឲ្យ​ដឹង​ថា​ ព្រះ​មហា​ក្សត្រ​ បាន​មាន​ព្រះ​បន្ទូល​ថា ក្មេង​ៗ​ទាំង​អស់​នោះ ​ត្រូវ​តែ​ត្រូវ​បាន​យក​ចេញ​ពី​រូង​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក​ឧត្តម​សេនី​យ៍​ Prawit បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ក្មេងៗ​ទាំង​អស់​នោះ ​មិន​ទាន់​ត្រូវ​បាន​យក​ចេញ​ពី​រូង​នៅ​ឡើយ​ទេ ​ដោយ​សារ​ចរន្ត​ទឹក​ហូរ​ខ្លាំង​នៅ​ក្នុង​រូង​នោះ​ ខណៈ​ក្រុម​មន្ត្រី​ កំពុង​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​ហែល​ទឹក ​និង​មុជ​ទឹក​។​

លោក​ឧត្តម​សេនីយ៍​ បាន​បន្ត​ថា៖​«​ការ​ណែ​នាំ​ ប្រទាន​ដោយ​ព្រះ​មហា​ក្សត្រ​ថា​ មនុស្ស​គ្រប់​រូប​[ក្រុម​អ្នក​ជួយ​សង្រ្គោះ​] ត្រូវ​តែ​នាំ​យក​ក្មេង​ទាំង​នោះ​ចេញ​ពី​រូង​ឲ្យ​បាន​ឆាប់​រហ័យ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»៕ BKP/PSA