The Phnom Penh Post Search

Search form

ភរិយា​អតីត​នាយករដ្ឋមន្ត្រី​ ម៉ាឡេស៊ី​ ត្រូវបាន​ចោទ​ពី​បទ​លាង​លុយ​និង​គេច​ពន្ធ

Content image - Phnom Penh Post
លោក​ស្រី រ៉ូស្មាហ៍ ម៉ាន់ស័រ ត្រូ​​​វ​អម​កា​រ​ពារដោយ​​ប៉ូលិស​នៅ​ពេលមកតុលាការ។ ​AFP

ភរិយា​អតីត​នាយករដ្ឋមន្ត្រី​ ម៉ាឡេស៊ី​ ត្រូវបាន​ចោទ​ពី​បទ​លាង​លុយ​និង​គេច​ពន្ធ

ក្រុង​គូ​ឡា​ឡាំ​ពួៈ លោកស្រី រ៉ូ​ស្មា​ហ៍ ម៉ាន់​ស័​រ (Rosmah Mansor) ដែល​ជា​ភរិយា​ឆើត​ឆាយ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ពី​បទ​លាង​លុយ​ខ្មៅ និង​គេច​មិន​បង់​ពន្ធ ដែល​ជាប់​ទាក់ទិន​ជាមួយ​នឹង​រឿង​អាស្រូវ​លុយ​រាប់​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ​ដែល​រឿង​អាស្រូវ​នោះ បាន​ជួយ​ទាញ ទម្លាក់​ប្រជាប្រិយភាព​រដ្ឋាភិបាល​របស់​ស្វាមី​លោក​ស្រី។

លោកស្រី​វ័យ ៦៦ ឆ្នាំ​រូប​នេះ​ប្រាប់​តុលាការ​ថា លោកស្រី​មិន​បាន​ជាប់​ទាក់​ទង​ជាមួយ​នឹង​បទ​ចោទ​នៃ​ការ​លាង​លុយ ទាំង ១៧ ករណី និង​ការ​គេច​វេះ​មិន​បង់​ពន្ធ​នោះ​ទេ។

លោក​ណា​ជីប រ៉ា​ហ្សា​ក់ ក៏​បាននិងកំពុង​បង្ហាញខ្លួន​នៅ​តុលាការ​នោះដែរ ដោយ​ជាប់​ទាក់​ទង​ជាមួយ​នឹង​ការ​កេង​ប្រវ័ញ្ច​មូលនិធិ​រដ្ឋ។

លោកស្រី​រ៉ូ​ស្មា​ហ៍ ត្រូវបាន​អនុញ្ញាត​ឲ្យ​តម្កល់​ប្រាក់ ២ លាន​រីង​ហ្គី​ត ដែល​ប្រហែល​ជា ៤៨ ០០០ ដុល្លារ​អាមេរិក និង​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រគល់​លិខិត​ឆ្លង​ដែន​របស់​លោក​ស្រី​ទៅ​ឲ្យ​តុលាការ។ លោកស្រី​ក៏​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ទាក់​ទង​ជាមួយ​នឹង​សាក្សី​ដទៃ​ទៀត​ដែរ។

រដ្ឋអាជ្ញា បានទាមទារ​ឲ្យ​ដាក់​តម្កល់​ប្រាក់​ចំនួន ១០ លាន​រីង​ហ្គី​ត ដោយ​បាន​អះអាង​ថា បទ​ចោទ​ប្រកាន់​លើ​រូប​លោក​ស្រី​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​អាច​ធ្វើ​ឲ្យ​លោកស្រី​ជាប់​ពន្ធនាគារ​អស់ ១ ជីវិត។

ប្រធាន​រដ្ឋអាជ្ញា​លោក​ហ្គូប៉ាល់ ស្រ៊ីម រ៉ា​ម (Gopal Sri Ram) បាន​ប្រាប់​ឲ្យ​ដឹងថា​តុលាការ​បាន​ថ្លែង​ថា លោក​ស្រី រ៉ូស្មាហ៍ «បាន​ទាក់ទង​ជួប​ជាមួយ​នឹង​សាក្សី និង​បាន​សុំ​ឲ្យ​សាក្សី​ផ្ដល់​ចម្លើយ​ដែល​គាំទ្រ​លោក​ស្រី»។

ក្នុង​លិខិត​ចោទប្រកាន់​រដ្ឋអាជ្ញា បាន​ថ្លែងថា៖ «អ្នក​បានធ្វើការ​ផ្ទេរប្រាក់​ដោយ​ផ្ទាល់​ដែល​ទង្វើ​នោះ​ជាប់​ទាក់​ទង​នឹង​ប្រាក់​ដែល​បាន​ពី​សកម្មភាព​ខុស​ច្បាប់»។

បទ​ចោទប្រកាន់​ទាំង ១២ នោះ គឺ​ទាក់ទង​នឹង​ការដាក់​ប្រាក់​ចូល​ទៅ​ក្នុង​គណនី​ធនាគារ​តែ​មួយ​របស់​លោកស្រី»៕

អត្ថបទគួរចាប់អារម្មណ៍