ក្រុង​ទ្រីប៉ូលី៖ ​ចាប់​ពី​ការ​ទិញ​នាវា​អៀរឡង់ ​១ ​គ្រឿង​ បាន​ត្រូវ​បាន​ចុះ​ក្នុង​​បញ្ជី​ឡើង​វិញ​ថា​ ជា ​«​នាវា​កម្សាន្ត​​» ​១ គ្រឿង​ ក្នុង​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​កាណាដា​ ដើម្បី​ជ្រើសរើស​កងទ័ព​ស៊ូដង់​ ដែល​ជា​ក្រុម​សង្គ្រាម​របស់​ប្រទេស ​លីប៊ី ​កំពុង​គ្រប់គ្រង​អំណាច​កំពុង​រំលោភ​បំពាន​​បម្រាម​ទិញ-លក់​អាវុធ​របស់​​អង្គការ​សហប្រជាជាតិ​។​

នោះ ​គឺ​ជា​លទ្ធផល​របស់​របាយកាណ៍​ដែល​មាន ​៤០០ ​ទំព័រ​ បាន​បោះពុម្ភ​ផ្សាយ​នៅ​សប្តាហ៍​នេះ ​ដោយ​​ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ ដែល​បាន​ចោទ​ប្រកាន់​ពី​បទ​រៀប​ចំ​បង្កើត​ក្រុមហ៊ុន ​និង​អំណាច​ផ្ទៃ​ក្នុង​នៃ​ការ​រំលោភ​បំពាន​លើ​កិច្ច​ព្រមព្រៀង​ទិញ-លក់​អាវុធ​ឆ្នាំ ​២០១១​ ដោយ​មាន​ការ​ដឹក​ជញ្ជូន​អាវុធ ​ឬ​ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​ទៅ​កាន់​ប្រទេស ​អាហ្វ្រិក​ខាង​ជើង​។​

ដោយ​បាន​ជាប់​ផុង​នៅ​ក្នុង​ភាព​ចលាចល​ ចាប់​តាំង​ពី​មាន​ការ​បះបោរ​ដែល​គាំទ្រ​ដោយ​អង្គការ​ណាតូ​ ដែល​បាន​ទម្លាក់ ​និង​សម្លាប់​ជន​ផ្តាច់​ការ​លោក​មូអាម៉ា​​ ហ្គាដាហ្វី​ អស់​រយៈពេល ​៨ ​ឆ្នាំ​មក​ហើយ​ ​ការ​ព្រួយ​បារម្ភ​របស់​យោធា​លីប៊ី ​កាន់​តែ​កើន​ឡើង​ខ្លាំង​​ថែម​​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ​។​

បុរស​ខ្លាំង​នៅ​ភាគ​ខាង​កើត​លោក ​ហ្គា​លី​ហ្វា​ ហាហ្វ​តារ​​ កាល​ពី​ខែ​មេសា​ បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​​ ​ប្រឆាំង​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ​(GNA)​ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ទ្រីប៉ូលី​ ជា​យុទ្ធនាការ​យោធា​មួយ​ ដែល​ក្រុម​អ្នក​ជំនាញ​របស់​​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា បាន ​«បញ្ជូន​​សម្ភារ​យោធា​ថ្មី​» ​ទៅ​កាន់​ប្រទេស ​លីប៊ី​។​

របាយការណ៍​នោះ ​បាន​ឲ្យ​ដឹង​ថា​ ការ​បញ្ជូន​សម្ភារ​យោធា​​ទាំង​​​នោះ​ត្រូវ​បាន​គេ «​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត​ និង​ជួន​កាល​​ដោយ​ឥត​លាក់​លៀម​ ដោយ​មាន​ការ​បង់​ថ្លៃ​តិច​តួច​បំផុត​ ដើម្បី​អនុវត្ត​តាម​វិធានការ​ទណ្ឌកម្ម​»​ ដោយ​បាន​បញ្ជាក់​ថា​ ការ​ដឹក​ជញ្ជូន​ខ្លះ​ មាន​គម្រោង​រយៈពេល​​​យូរ​អង្វែង និង​មាន​ការ​លួច​លាក់​ទាំង​ស្រុង៕ AFP/SK​