វិស័យ​ទេសចរណ៍​ គឺ​ជា​វិស័យ​ដ៏​សំខាន់មួយ​នៅក្នុង​ប្រទេស​ថៃ ក្នុង​នោះ​កោះភូកេត (Phuket) ដែល​ជាតំបន់​មាន​ប្រជា​ប្រិយ​បំផុត​របស់​ប្រទេស​នេះ​ ជិត​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ ១៩ ដ៏​ធំ​សម្បើម ​នៅ​ពេល​ ២ ខែ​ ខាង​មុខ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បើក​ដំណើរ​ការ​ឡើង​វិញ​លើ​វិស័យ​ទេសចរណ៍​ក្នុងតំបន់​នេះ។​

កោះនេះ ​គ្រោង​នឹង​ចែក​ចាយ​វ៉ាក់សាំង​ដល់​មនុស្ស​យ៉ាងតិច​ ៤៦​ ម៉ឺន​នាក់​ ដោយ​រំពឹង​ថា​ នៅថ្ងៃទី ១ ខែកក្កដា ​នៅ​ពេល​រដ្ឋាភិបាល​បាន​ចាក់​វ៉ាក់សាំង​ដល់​ភ្ញៀវទេសចរ​បរទេស​ផងនោះ ​សង្ឃឹម​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​តំបន់​នេះ​នឹង​ចាប់​ផ្ដើម​ប្រសើរ​ឡើង​វិញ​។