ក្រុង​ដាម៉ាសៈ ​អាជ្ញា​ធរ​នៅ​ក្នុង​ប្រទេស​ទាំង​ ២​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ភ្លើង​បាន​បំផ្លិច​បំផ្លាញ​ផ្នែក​ខ្លះ​ របស់​ប្រទេស​ស៊ី​រី​ និង​លីបង់​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ ហើយ​ត្រូវ​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អាជ្ញា​ធរ​។​

​យោង​តាម​ក្រសួង​សុខាភិ​បាល​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ឥន្ទៈ​បាន​ផ្ទុះ​ឡើង​ដោយ​សារ​សីតុណ្ហ​ភាព​ក្តៅ​ខ្លាំង​ ហើយ​វា​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ នៅ​ក្នុង​ខេត្ត​ហូម​ តារ​ទុស​និង​ខេត្ត​ឡា​តា​គៀ​ ជា​ទី​ដែល​មនុស្ស​យ៉ាង​តិច​ ៣ ​នាក់​បាន​ស្លាប់​។​

​យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រាយ​ការណ៍​ថា ​គ្រួ​សារ​មួយ​ចំនួន​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​តំបន់​លំនៅ​ឋាន​នៅ​ជិត​ភ្លើង​ឆេះ​នោះ​។​

​អភិ​បាល​ខេត្ត ​គឺ​លោក ​អ៊ី​ប្រា​ហ៊ីម​ ហ្គា​ឌ័រ​អាល់​-សាឡេម ​បាន​ថ្លែង​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ដោយ​ ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​រដ្ឋ​សា​ណា​ថា​៖ «​ក្រុម​ការ​ពារ​ជន​ស៊ី​វិល​ បាន​គាំទ្រ​ដោយ​អង្គភាព​យោ​ធា​ និង​ប្រជា​ជន​ បច្ចុប្បន្ន​ភ្លើង​ទាំង​អស់​បាន​ស្ថិត​នៅ​ក្នុង​ការ​គ្រប់​គ្រង ​នៅ​ក្នុង​ខេត្ត​»​ ឡា​តា​គៀ​។​

​លោក​បាន​បន្ថែម​ថា​៖ «​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​តែ​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​ ហើយ​កំពុង​ពន្លត់​ភ្លើង​នៅ​កន្លែង​ឆេះ​នោះ​»​៕ SK​