The Phnom Penh Post Search

Search form

ភ្លើង​ឆេះ​ព្រៃ​នៅ​ ព័រទុយហ្គាល់ ​ស្លាប់​យ៉ាង​តិច ៤៣ នាក់ របួស​រាប់សិប

Content image - Phnom Penh Post
ភ្លើង​ឆេះព្រៃ​នៅ​តំបន់​ប៉េណេឡា និង Coimbra នៅ​ព័រទុយហ្គាល់​ភាគ​កណ្តាល​ កាល​ពីថ្ងៃ​ទី ១៨ មិថុនា​។ AFP

ភ្លើង​ឆេះ​ព្រៃ​នៅ​ ព័រទុយហ្គាល់ ​ស្លាប់​យ៉ាង​តិច ៤៣ នាក់ របួស​រាប់សិប

ក្រុងប៉េណេឡាៈ រដ្ឋាភិបាល​បាន​ឲ្យដឹង​កាល​ពីថ្ងៃ​អាទិត្យ​ថា​ភ្លើង​ឆេះព្រៃ​នៅ​ព័រទុយហ្កាល់​ភាគ​កណ្តាល បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៤៣ នាក់​ស្លាប់ និង​រាប់សិប​នាក់​រងរបួស ដែល​ភាគ​ច្រើន​នៃ​ពួកគេ​ត្រូវ​បាន​ឆេះ​ស្លាប់​នៅ​ក្នុង​រថយន្ត។

កាល​ពីល្ងាច​ថ្ងៃ​សៅរ៍ អ្នក​ពន្លត់​អគ្គិភ័យ​ជិត ៦០០ នាក់ និង​រថយន្ត ១៦០ គ្រឿង ត្រូវបាន​បញ្ជូន​ទៅ​ពន្លត់​អគ្គិភ័យ ដែល​បាន​ឆាបឆេះ នៅពេល​រសៀល​នៅក្នុង​ក្រុង Pedroga Grande មុន​ពេល​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​ទៅកាន់​តំបន់​សំខាន់។

នាយករដ្ឋមន្ត្រី​លោក AntonioCosta ដែល​មើល​ទៅ​ហាក់​មាន​អារម្មណ៍​ក្រៀមក្រំ និង​ប្រកប​ដោយ​សមានចិត្ត​បាន​ថ្លែង​ថា ជា​អកុសល បាតុភូត​នេះ​ហាក់​ដូចជា​សោកនាដកម្ម​មួយ​ដ៏ធំ​បំផុត​ដែល​យើង​មិន​ធ្លាប់​ជួបប្រទះ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​ពាក់ព័ន្ធ​បាតុភូត​ភ្លើង​ឆេះ​ព្រៃ។

លោក​បាន​ថ្លែង​នៅឯ​ទីបញ្ជាការ​ការពារ​ជន​ស៊ីវិល​នៅក្បែរ​ក្រុង​លីសបោន​ថា៖ «ចំនួន​អ្នកស្លាប់​អាច​នៅ​កើន​ឡើង​បន្ត​ទៀត»។

ឥឡូវនេះ វិធានការ​អាទិភាព គឺត្រូវ​ជួយ​សង្គ្រោះ​ក្រុម​ជនរងគ្រោះ​ទាំងឡាយ​ណា​ដែល​កំពុង​ស្ថិត​ក្នុងស្ថានភាព​គ្រោះ​ថ្នាក់។ កាល​ពីថ្ងៃ​សៅរ៍ ព័រទុយហ្កាល់​មាន​សភាព​ក្តៅ​ខ្លាំង​ស្ថិត​ក្រោម​អាកាសធាតុ​ក្តៅ​ហួតហែង​ខុសពី​ប្រក្រតី​មាន​រយៈពេល​យូរ ដោយ​សីតុណ្ហភាព​កើន​លើស ៤០ អង្សា​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នោះ។

ភ្លើង​ឆេះព្រៃ​នោះ ប្រហែល ៦០ កន្លែង បាន​កើត​ឡើង​ទូទាំង​ប្រទេស​ក្នុង​អំឡុង​ពេលយប់ ដោយ​មាន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ១៧០០ នាក់​កំពុង​ព្យាយាម​ធ្វើការ​ពន្លត់​ភ្លើង​ឆេះព្រៃ​នោះ។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក Jorge Gomes បាន​ថ្លែង​ថា មនុស្ស ៤៣ នាក់​ត្រូវ​ភ្លើង​ឆេះ​រហូត​ស្លាប់ ភាគច្រើន​នៃ ពួកគេ​បាន​ជាប់​នៅក្នុង​រថយន្ត​ហ៊ុមព័ទ្ធ​ដោយ​អណ្តាត​ភ្លើង​នៅក្នុង​តំបន់ Leiria។ មនុស្ស​យ៉ាងតិច ៥៩ នាក់​រងរបួស។

លោក Gomes បាន​ថ្លែង​ថា​អណ្តាតភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញ​ពីច្រក។ វា​មានការ​ពិបាក​និយាយថា​តើ​ពួកគេ​កំពុង​គេច​ពីអណ្តាត​ភ្លើង នោះ ឬ ដោយសារ​តែការ​ភ័យខ្លាច​នោះ​ទេ? អាកាសធាតុ​ក្តៅ​ខ្លាំង​នោះ គឺជា​មូលហេតុ​នាំឲ្យ​ភ្លើង​ឆេះ​ព្រៃ៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។