ក្រុង​តូ​ក្យូៈ ​ភ្លៀង​កំពុង​ធ្លាក់​យ៉ាង​ខ្លាំង​បាន​រំខាន​ដល់​កិច្ច​ខិត​ខំប្រឹង​ប្រែង​នានា​ របស់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រាប់​ម៉ឺន​នាក់​ នៅ​ក្នុង​ប្រទេស​ជប៉ុន​ភាគ​និរតី​ កាល​ពី​ថ្ងៃ​ចន្ទ​ ខណៈ​ពួក​គេ​បាន​ស្វែង​រក​ក្រុម​អ្នក​នៅ​រស់​ពី​ការ​ស្លាប់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​និង​បាក់​ដី​ ដោយ​មាន​ការ​ព្យាករ​ថា​ នឹង​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​បន្ថែម​ទៀត​ នៅ​ក្នុង​ប្រទេស​មួយ​នេះ​។​

​មនុស្ស​ប្រហែល ​៥០​ នាក់​ ត្រូវ​បាន​គេ​ព្រួយ​បារម្ភ​ថាអាច​​ស្លាប់​ ក្រោយ​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ បាន​វាយ​ប្រហារ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៅ​ជប៉ុន​ភាគ​ខាង​លិច​ ដែល​បាន​ចាប់​ផ្តើម​ធ្លាក់​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ដោយ​បាន​បង្ក​ឲ្យ​ទន្លេ​ខ្លះ​បាក់​ច្រាំង​ជា​ច្រើន​ និង​ជន់​លិច​នៅ​ក្នុង​តំបន់​វាល​ទំនាប​មួយ​ចំនួន​ នៅ​ទី​នោះ​។​

​មន្ត្រី​ប្រចាំ​តំបន់​បាន​ថ្លែង​ថា ​អាកាស​ធាតុ​ដ៏​អាក្រក់​កំពុង​រារាំង​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​មួយ​ចំនួន​ ដោយ​មាន​មនុស្ស​យ៉ាង​តិច ​១៣​ នាក់​ នៅ​តែ​មិន​ទាន់​ត្រូវ​បាន​គេ​រាប់​បញ្ចូល​នៅ​ឡើយ​។​

​លោក​ ស៊ូ​បាសា ​មី​យ៉ាម៉ូ​តុ​ ជា​មន្ត្រី​ម្នាក់​មក​ពី​តំបន់​គូម៉ា​ម៉ូ​តុ​ បាន​ថ្លែង​ប្រាប់​កាសែត​ AFP​ ថា​៖ «​ដោយ​សា​រភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ​យើង​ត្រូវ​បាន​បង្ខំ​ចិត្ត​លុប​ចោល​មិន​បើក​ឧទ្ធម្ភាគ​ចក្រ​បន្ទាន់​មួយ​ចំនួន​នៅ​ពី​លើ​តំបន់​មហន្ត​រាយ​នោះ​»​៕ SK