កាលពី​ថ្ងៃ​អង្គារ ទី ២៧ ខែមេសា មជ្ឈមណ្ឌល​ការពារ​ជំងឺឆ្លង​សហរដ្ឋអាមេរិក (CDC) បង្ហាញថា មិនបាន​រកឃើញ​ទំនាក់ទំនង​រវាង​ជំងឺ​រលាក​សាច់ដុំ​បេះដូង​ដែល​បណ្តាល​មកពី​វ៉ាក់សាំង​កូវីដ​ទេ។

នាយក​ទីភ្នាក់ងារ​អាមេរិក​លោក Rochelle Walensky បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​ថា៖ «យើង​មើល​ទៅលើ ២០០ ករណី​ ប៉ុន្តែ​យើង​មិនបាន​រកឃើញថា ជំងឺ​រលាក​សាច់ដុំ​បណ្តាល​មកពី​ការចាក់​វ៉ាក់សាំង​កូវីដ១៩ទេ» ។

លោកស្រី​បាន​និយាយថា CDC កំពុង​ទាក់ទង​ជាមួយ​ក្រសួង​ការពារជាតិ​អាមេរិក (DoD) ជុំវិញ​ការស៊ើបអង្កេត​របស់ខ្លួន​លើ​ករណី​រលាក​បេះដូង ឬ​ជំងឺ​រលាក​សាច់ដុំ​បេះដូង​ចំនួន ១៤ ករណី​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង​តាមរយៈ​សេវាកម្ម​សុខភាព​របស់​យោធា៕