
ក្រុមអ្នកស្រុកទទួលជម្រកនៅមជ្ឈមណ្ឌលជម្លៀស ក្រោយពីរត់ភៀសខ្លួនពីផ្ទះសំបែងខូចខាតដោយសារព្យុះនៅទីក្រុង Dili កាលពិថ្ងៃទី ៥ មេសា។ AFP
ព្យុះត្រូពិក Seroja បានបោកបក់ប្រទេសឥណ្ឌូណេស៊ីនិងទីម័រខាងកើតកាលពីថ្ងៃចន្ទ កន្លងទៅ បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់ និងការបាក់ដីដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៣ នាក់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន។
យ៉ាងហោចណាស់មានមនុស្ស ៨៦ នាក់បានស្លាប់ និង ៧១ នាក់ទៀតបាត់ខ្លួន នៅប្រទេសឥណ្ឌូនេស៊ី និងខណៈមនុស្ស ២៧ នាក់បានស្លាប់ នៅទីម័រខាងកើតដែលជាកោះតូចមួយស្ថិតនៅរវាងប្រទេសឥណ្ឌូនេស៊ី និងអូស្ត្រាលី៕