The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្ស​យ៉ាង​តិច​ម្នាក់​ស្លាប់​ និង​ ២៩ ​នាក់ ​ផ្សេង​ទៀត​​រង​របួស ​នៅ​ក្នុង​ការ​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​ឃ្លាំង​គ្រាប់​រំ​សេវ​នៅ​អ៊ីរ៉ាក់​

មនុស្ស​យ៉ាង​តិច​ម្នាក់​ស្លាប់​ និង​ ២៩ ​នាក់ ​ផ្សេង​ទៀត​​រង​របួស ​នៅ​ក្នុង​ការ​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​ឃ្លាំង​គ្រាប់​រំ​សេវ​នៅ​អ៊ីរ៉ាក់​

Content image - Phnom Penh Post
លោក ឧ​ត្តមសេនីយ៍ ​Talib Shaghati Alkinani ប្រធា​ន​នៃ​កងកម្លាំង​ប្រតិបត្តិកា​រពិសេស​​អ៊ីរ៉ាក់។ AFP

មនុស្ស​យ៉ាង​តិច​ម្នាក់​ស្លាប់​ និង​ ២៩ ​នាក់ ​ផ្សេង​ទៀត​​រង​របួស ​នៅ​ក្នុង​ការ​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​ឃ្លាំង​គ្រាប់​រំ​សេវ​នៅ​អ៊ីរ៉ាក់​

ក្រុង​បាកដាដៈ ​ប្រភព​សុខ​ភិបាលបាន​ឲ្យ​ដឹង​ថា ​មនុស្ស​យ៉ាង​តិច​ម្នាក់ ​បាន​ស្លាប់​និង​ ២៩​ នាក់​ ផ្សេង​ទៀត​​រង​របួស​ នៅ​ក្នុង​ការ​ផ្ទុះ​ដ៏​ធំ​មួយ​​នៅ​ឃ្លាំង​គ្រាប់រំ​សេវ​ នៅ​ក្រុង​បាក​ដាដ​ភាគ​ត្បូង​កាល​ពី​ថ្ងៃ​ចន្ទ​។ ​

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​បាន​និយាយ​ថា៖​ «​ការ​ផ្ទុះ​មាន​កម្លាំង​ខ្លាំង​នៅ​ក្រុង​បាក​ដាដ​ភាគ​ខាង​ត្បូង​ បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ​និង​ ២៩​ នាក់​ ផ្សេង​ទៀតរង​របួស​»។

លោក Al-Badr បាន​ថ្លែង​ថា ​អ្នក​រង​របួស​ខ្លះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ al-Yarmouk​ និង​​ Mahmoudiyah ​ដែល​មាន​ចម្ងាយ​ប្រហែល​ ៣០​ គី​ឡូ​ម៉ែត្រ នៅ​​ខាង​ត្បូង​ក្រុង​បាក​ដាដ។

លោក​បាន​បន្ថែម​ថា​ ភាគ​ច្រើន​នៃ​អ្នក​រង​របួស​ទាំង​នោះ ​បាន​ឈឺ​ចាប់​ដោយ​សារ​របួស​ និង​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​ បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ​។ Xinhua/ PSA

អត្ថបទគួរចាប់អារម្មណ៍