ក្រុង​ញូវដែលី៖ ​ប៉ូលិស​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា សាកសព​យ៉ាង​តិច ​៤៣ ​នាក់​ ត្រូវ​បាន​គេ​​រក​ឃើញ​ ក្រោយ​ពី​បាក់​ដី​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​បាន​បង្ក​ឡើង​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង​រដូវ​វស្សា​ បាន​ហូរ​កួច​នាំ​យក​ក្រុម​បុគ្គលិក​ចម្ការ​តែ​រាប់​សិប​នាក់​នៅ​ប្រទេស​ឥណ្ឌា​ភាគ​និរតី​។​

ការ​បាក់​ដី​នៅ​ក្នុង​ស្រុក​អ៊ីឌុកគី​ ចម្ងាយ​ប្រហែល ​២៥០ ​គីឡូ​ម៉ែត្រ​ ពី​រដ្ឋធានី​ធីរ៉ូវ៉ាណាន់ថា​ប៉ូរ៉ាម​ នៅ​រដ្ឋ​គឺរ៉ាឡា​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​ការ​បន្ត​ស្វែង​រក​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ ត្រូវ​បាន​រំខាន​ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ទីនោះ​។​

ប្រធាន​ប៉ូលិស​ស្រុក​អ៊ីឌុកគី​ គឺ​លោក ​ការូបប៉ាសាមី​ បាន​ថ្លែង​ប្រាប់​កាសែត ​AFP ​ថា ​ចំនួន​សរុប​បាន​កើន​ឡើង​រហូត​ដល់ ​៤៣ ​នាក់​ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។​

មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា ​សាកសព​ចំនួន ​២៦ ​នាក់​ ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​យប់​ថ្ងៃ​សុក្រ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា​ មនុស្ស​ប្រហែល ​៧៨ ​នាក់​ ត្រូវ​បាន​គេ​ជឿ​ថា​ បាន​ស្លាប់​នៅ​ក្នុង​តំបន់​នោះ​ ដោយ​មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​កំពុង​បាត់​ខ្លួន​នៅ​ទីនោះ​។​

រដ្ឋ​គឺរ៉ាឡា ​បាន​រង​ការ​វាយ​ប្រហារ​ដោយសារ​ទឹក​ជំនន់​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ នៅ​ក្នុង​រដូវ​វស្សា​ប្រចាំ​ឆ្នាំ​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​មួយ​នេះ​។​

មនុស្ស​យ៉ាង​តិច ​១៨ ​នាក់​បាន​ស្លាប់​ នៅ​ក្នុង​យន្តហោះ​ដឹក​អ្នក​ដំណើរ ​១ ​គ្រឿង​ បាន​ធ្លាក់​នៅ​ក្នុង​រដ្ឋ​គឺរ៉ាឡា​ កាល​ពី​ថ្ងៃ​សុក្រ​​នៅ​ពេល​យន្តហោះ​ Air India ​Express ១ ​គ្រឿង​ បាន​រអិល​ធ្លាក់​ពី​ផ្លូវ​ ខណៈ​កំពុង​ព្យាយាម​ចុះ​ចត​នៅ​ក្នុង​ព្យុះ​មួយ​ ហើយ​វា​បាន​រអិល​ធ្លាក់​ខុស​ផ្លូវ​នៅ​ក្នុង​ឧប្បត្តិហេតុ​នោះ​។​

នៅ​រដូវ​វស្សា​ភ្លៀង​បាន​ធ្លាក់​នៅ​ទូទាំង​អាស៊ី​ខាង​ត្បូង​ ​ត្រូវ​បាន​បំពេញ​ទឹក​ទន្លេ ​និង​នៅ​ក្នុង​ដី​ឡើង​វិញ​ ប៉ុន្តែ​វា​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ និង​បំផ្លិច​បំផ្លាញ​នៅ​ទូទាំង​សកល​លោក​។​

មនុស្ស​ជាង​ ៣០០​នាក់​បាន​ស្លាប់​ នៅ​ក្នុង​ទឹក​ជំនន់ ​និង​រអិល​បាក់​ដី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​បង់ក្លាដែស​ និង​នេប៉ាល់​ នៅ​ភាគ​ខាង​កើត​ និង​​ភាគឦសាន​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​៕ AFP/SK