ក្រុង​ដាក្កា៖ ​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​បង់ក្លាដែស​ បាន​ចេញ​តាម​ដង​ផ្លូវ​នៅ​ក្នុង​​រដ្ឋធានី​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​អំពាវនាវ​ឱ្យ​ចាត់​វិធានការ​ប្រឆាំង​ប្រទេស​បារាំង​ ហើយ​ជា​ការ​តវ៉ា​ចុង​ក្រោយ​បំផុត ​របស់​ជនជាតិ​មូស្លីម​ប្រឆាំង​ការ​ការពារ​សិទ្ធិ​របស់​​ប្រធានាធិបតី​បារាំង​ លោក ​អេម៉ានុយអែល​ ម៉ាក្រុង​ អំពី​ការ​ផ្សព្វផ្សាយ​រូប​ត្លុក​​ដែល​​ពិពណ៌នា​អំពី​ព្យាការី​ម៉ូហាម៉េដ​។​

ប្រទេស​បារាំង​ បាន​ស្ថិត​នៅ​ក្នុង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចាប់​តាំង​ពី​ខែ​កញ្ញា ​នៅ​ពេល​ទស្សនាវដ្តី​ឆារលី​ ហេបដូ ​(Charlie ​Hebdo) ​បាន​ចេញ​ផ្សាយ​រូប​ត្លុក​របស់​ព្យាការី​ម៉ូហាម៉េដ​ប្រចាំ​សប្តាហ៍​ ដែល​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​មួយ​នៅ​ខាង​ក្រៅ​អតីត​ការិយាល័យ​របស់​ខ្លួន​ដែល​បាន​កាត់​ក្បាល​គ្រូ​បង្រៀន​ម្នាក់​ និង​ការ​វាយ​ប្រហារ​មួយ​ទៀត​ ទៅ​លើ​ព្រះវិហារ​មួយ​កន្លែង ​នៅ​ក្នុង​ទី​ក្រុង​នីស​។​

លោក​ប្រធានាធិបតី ​អេម៉ានុយអែល​ ម៉ាក្រុង​ បាន​ស្វះស្វែង​រក​មធ្យោបាយ​ ​ដើម្បី​បន្ធូរបន្ថយ​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​ ជាមួយ​ជនជាតិ​មូស្លីម​នៅ​ជុំវិញ​ពិភព​លោក​ កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​បាន​ប្រាប់​ទូរទស្សន៍​អារ៉ាប់​មួយ​ថា ​លោក​បាន​យល់​អំពី​រូប​ត្លុក​នោះ​ អាច​ត្រូវ​បាន​កំពុង​ធ្វើ​ឱ្យ​តក់​ស្លុត​យ៉ាង​ខ្លាំង​ ខណៈ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ថា ​​ប្រទេស​បារាំង ​បាន​នៅ​ពី​ក្រោយ​បញ្ហា​ទាំង​នោះ​។​

ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​នៅ​ប្រទេស​បង់ក្លាដែស​ ដែល​ជា​ប្រទេស​មូស្លីម​មាន​ប្រជាជន​រស់នៅ​យ៉ាង​ច្រើន​បំផុត​ទី​៤ ​នៅ​លើ​ពិភព​លោក​បាន​បោះ​ពុម្ព​ឡើង​វិញ​ទាក់ទង​ទៅ​នឹង​រូប​​លោក ម៉ាក្រុង​ និង​ប្រទេស​បារាំង​ ហើយ​ពួក​គេ​បាន​ចេញ​តវ៉ា​តាម​ដង​ផ្លូវ​ទ្រង់ទ្រាយ​ធំ​។​

ក្រុម​អ្នក​រៀប​ចំ​បាន​ថ្លែង​ថា ​មនុស្ស​ជាង ​១ ​សែន​នាក់​ បាន​ចេញ​តាម​ដង​ផ្លូវ​៕ AFP/SK