កាល​ពី​ថ្ងៃ​ពុធ​ ទី​ ១៨​ វិច្ឆិកា​ មនុស្ស​រាប់​រយ​នាក់​ បាន​ធ្វើ​បាតុកម្ម​នៅ​ក្រុង ​Santiago ​របស់​ប្រទេស​ស៊ីលី ​ដើម្បី​ទាមទារ​ឲ្យ​ប្រធានា​ធិបតី ​Sebastian ​Pinera​ លា​លែង​ពី​តំណែង​។​

​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​និង​បាញ់​ទឹក​ដើម្បី​រារាំង​ក្រុម​អ្នក​តវ៉ា​ប្រហែល ​៥០០ ​នាក់ ​ដែល​កំពុង​ដើរ​សំដៅ​ទៅ​កាន់​វិមាន​ប្រធានា​ធិបតី ​Moneda​។​ ក្រុម​បាតុករ​បាន​បិទ​ច្រក​ផ្លូវ​ធំ​ Alameda ​នៅ​ជិត​វិមាន​ប្រធានា​ធិបតី​ប្រហែល​ពីរ​ម៉ោង​ ដោយ​ធ្វើ​ឱ្យ​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​នោះ ​រងផល​ប៉ះពាល់​ដោយ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​។​ ទោះ​បី​ជា​ការ​ចាប់​ផ្តើម​ដោយ​សន្តិវិធី​ក៏​ដោយ​ ក៏​ការ​តវ៉ា​បាន​ប្រែ​ទៅ​ជា​ហឹង្សា​ នៅ​ពេល​ក្រុម​បាតុករ​ជា​ច្រើន ​បាន​ដុត​វិហារ​ពីរ​នៅ ​Santiago​។​

ការ​តវ៉ា​នេះ​ បាន​កើត​ឡើង​ ៣​ សប្តាហ៍​ បន្ទាប់​ពី​ប្រជា​ជន​ស៊ី​លី​បាន​បោះ​ឆ្នោត​ក្នុង​ការ​ធ្វើ​ប្រជា​មតិ​ ដើម្បី​ទាម​ទារ​ផ្លាស់​ប្តូរ​រដ្ឋ​ធម្មនុញ្ញ​ ដែល​មាន​ចាប់​តាំង​ពី​របប​ផ្តាច់​ការ​ឆ្នាំ ​១៩៧៣-​១៩៩០ ​របស់​លោក ​Augusto ​Pinochet​ ។ ​លោក​Augusto​ Pinochet ​បាន​ស្តី​បន្ទោស​ ចំពោះ​ភាព​មិន​ស្មើ​គ្នា​ នៃ​ប្រទេស​អាមេរិក​ខាង​ត្បូង​។​

ការ​ធ្វើ​ប្រជា​មតិ​នេះ​ គឺ​ជា​តម្រូវ​ការ​ដ៏​សំខាន់​មួយ​ បន្ទាប់​ពី​បាតុកម្ម​ជា​ច្រើន​ខែ ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៣០​នាក់​ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ខែ ​តុលា​ ឆ្នាំ​ ២០១៩​។ ​ ការ​ធ្វើ​បាតុកម្ម​នេះ ​ដំបូង​ឡើយ​ប្រឆាំង​នឹង​ការ​ដំឡើង​ថ្លៃ​ដឹក​ជញ្ជូន​សាធារណៈ ​ប៉ុន្តែ​ភ្លាមៗ​នោះ ​បាន​ក្លាយ​ជា​កំហឹង​យ៉ាង​ខ្លាំង​ ចំពោះ​វិសម​ភាព​សង្គម​។​

​លោក​ Sebastián ​Piñera ​ប្រធានា​ធិបតី​ប្រទេស​ស៊ី​លី​កាល​ពី​ខែ​តុលា​ ឆ្នាំ​ ២០១៩ ​បាន​និយាយ​ថា ​លោក​នឹង​មិន​លា​លែង​ពី​តំណែង​ទេ​ ទោះ​បី​ជា​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិ​បាល​ក៏​ដោយ​។​

​ដោយ​ឡែក ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ ប្រទេស​ស៊ី​លី ​លោក ​​Victor​ Perez​ បាន​លាលែង​ពី​តំណែង​កាល​ពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​នេះ​ បន្ទាប់​ពី​រដ្ឋ​សភា​បាន​អនុម័ត​ការ​ចោទ​ប្រកាន់​រដ្ឋ​ធម្មនុញ្ញ ​ប្រឆាំង​នឹង​រូប​លោក ជុំវិញ​ការ​ដោះ​ស្រាយ​របស់​ប៉ូលិស ​ទៅ​លើ​ការ​តវ៉ា​ បន្ទាប់​ពី​ការ​តវ៉ា​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​។​

ការ​ធ្វើ​ប្រជា​មតិ​រដ្ឋ​ធម្មនុញ្ញ ​របស់​ប្រទេស​ស៊ីលី​ កាល​ពី​ខែ​តុលា​ គឺ​ជា​ការ​បោះ​ឆ្នោត​ដ៏សំខាន់​បំផុត​របស់​ខ្លួន​ចាប់​តាំង​ពី​ប្រទេស​នេះ ​បាន​ផ្លាស់​ប្តូរ​ទៅ​រក​លទ្ធិ​ប្រជាធិប​តេយ្យ​ក្នុង​ឆ្នាំ ១៩៨៩។ ​នៅ​មុន​ការ​ធ្វើ​ប្រជា​មតិ​ថ្ងៃ​ទី​ ២៥ ​ខែ​តុលា ​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា ​ប្រជា​ជន​ស៊ីលី​ភាគ​ច្រើន​ចង់​បាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី​។ ​អ្នក​បោះ​ឆ្នោត​ស៊ីលី​ នឹង​ទៅ​បោះ​ឆ្នោត​ម្តង​ទៀត​ នៅ​ខែ​មេសា​ឆ្នាំ​ក្រោយ​ ដើម្បី​ជ្រើស​រើស​សមាជិក​នៃ​ស្ថាប័ន​ថ្មី​នោះ​។​

​ទោះ​យ៉ាង​ណា​ក៏​ដោយ ​នេះ​ជា​ការ​ពិត​ដែល​ថា​​ ជន​ជាតិ​ភាគ​តិច​មួយ​ចំនួន​ ប្រឆាំង​នឹង​ការ​ផ្លាស់​ប្តូរ​រដ្ឋ​ធម្មនុញ្ញ ​ត្រូវ​បាន​ប្រមូល​ផ្តុំ​ក្នុង​ចំណោម​ឥស្សរ​ជន​នយោ​បាយ​ និង​សេដ្ឋ​កិច្ច​។ ​របាយ​ការណ៍​បាន​បង្ហាញ​ថា​ តំបន់​ដែល​មាន​ជាង​គេ​បំផុត​ទាំង​បី​ នៃ​ទីក្រុង​ Lo Barnechea ​Las​ Condes​ និង​Vitacura​ ដែល​អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​ប្រឆាំង​នឹង​កំណែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ​នេះ​។​

​លទ្ធផល​នេះ ​បាន​ពង្រឹង​នូវ​ការ​ពិត​ពីរ ​ដែល​ប្រទេស​ស៊ីលី​ ជា​សង្គម​មួយ​ ដែល​មិន​ស្មើ​គ្នា​បំផុត​នៅ​អាមេរិក​ឡា​ទីន​។ ​ទោះ​យ៉ាង​ណា ​ការ​ធ្វើ​ប្រជា​មតិ​រដ្ឋ​ធម្ម​នុញ្ញ​ គឺ​ជា​ដំណោះ​ស្រាយ​របស់​ស្ថាប័ន ​ដែល​​ដឹក​នាំ​ដោយ​មេដឹក​នាំ​នយោ​បាយ ​របស់​ប្រទេស​ស៊ីលី​ ដើម្បី​រម្ងាប់​ភាព​វឹកវរ ​ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​ខែ​តុលា​ឆ្នាំ​ ២០១៩​ ​។

ទោះ​បី​ការ​តវ៉ា​ទាំង​នោះ ​បាន​ចាប់​ផ្តើម​ដោយ​សារ​តែ​ការ​ដំឡើង​តម្លៃ​រថភ្លើង​ក្រោម​ដី​នៅ ​Santiago ​Metro ក៏​ដោយ ​ក៏​ការ​តវ៉ា​នេះ ​បាន​ក្លាយ​ជា​ការ​ប្រឆាំង ​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ​ ដែល​ឈាន​ដល់​កម្រិត​មួយ ដែល​អាច​ទទួល​យក​បាន​។​ ការ​តវ៉ា​នេះ​ ជា​ការ​បះបោរ​ស៊ីវិល​ធំ​បំផុត ​និង​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ប្រទេស​ស៊ីលី ​ចាប់​តាំង​ពី​ការ​បញ្ចប់​នៃ​របប​ផ្តាច់​ការ​យោធា​របស់​លោក​ Augusto ​Pinochet​ កាល​ពី​ជាង​ ៣​ ទសវត្សរ៍​មុន​។​

​ប្រជា​ជន​ស៊ីលី​ជា​ច្រើន​ ចង់​បាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ ទោះបី​ជា​មាន​ការ​ផ្លាស់​ប្តូរ​សំខាន់ៗ​ដូច​ជា​ ការ​រួម​បញ្ចូល​ទាំង​ការ​ស្តារ​អំណាច​របស់​ប្រធានា​ធិបតី​ ដើម្បី​ដក​មេ​បញ្ជាការ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​ និង​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​មាន​សមា​មាត្រ​ ក៏​មិន​ទទួល​បាន​ការ​យល់​ស្រប​ពី​ប្រជា​ជន​ឡើយ​។​ រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​ស៊ី​លី​បច្ចុប្បន្ន​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​រក្សា​ស្ថាន​ភាព​ដដែល ​មិន​មែន​ដើម្បី​ដោះ​ស្រាយ​ទំនាស់​សង្គម​ និង​រក​វិធី​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ ពី​សង្គម​ស៊ីវិល​ឡើយ​។​

ដូច្នេះ​ការ​ផ្លាស់​ប្តូរ​រដ្ឋ​ធម្មនុញ្ញ​នេះ​ បាន​បង្ហាញ​ថា​ មាន​សារ​ប្រយោជន៍​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​រក្សា​ស្ថិរ​ភាព​នយោបាយ​ បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​ការ​គ្រប់​គ្រង​តាម​ច្បាប់​Pinochet​ (ច្បាប់​បង្កើត​ឡើង​ ក្នុង​អំឡុង​លោក​ Augusto ​Pinochet ​កាន់​អំណាច​)​។​

អ្នក​រិះគន់​មួយ​ចំនួន​បាន​ចង្អុល​បង្ហាញ​ថា ​ដំណើរ​ការ​នេះ ​នឹង​បង្កើត​ភាព​មិន​ប្រាកដ​ប្រជា​ផ្នែក​សេដ្ឋ​កិច្ច​ ហើយ​វា​អាច​នឹង​បរាជ័យ​ក្នុង​ការ​ឆ្លើយ​តប​ ទៅ​នឹង​ការ​រំពឹង​ខ្ពស់​របស់​អ្នក​បោះ​ឆ្នោត​។​

​កាល​ពី​ជាង​ ៣០​ ឆ្នាំ​មុន ​ប្រទេស​ស៊ីលី​ បាន​បង្កើត​ប្រវត្តិ​សាស្ត្រ ​ដោ​យ​ការ​ផ្តួល​រំលំ​របប​ផ្តាច់​ការក្នុង​ការ​ធ្វើ​ប្រជា​មតិ​មួយ ​ដែល​ក្នុង​នោះ​ពល​រដ្ឋ​បាន​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ទៅ​រក​លទ្ធិ​ប្រជា​ធិប​តេយ្យ​។ ​ប្រទេស​ស៊ី​លី​ អាច​នឹង​បង្កើត​ប្រវត្តិ​សាស្ត្រ​ម្តង​ទៀត​នៅ​ឆ្នាំ ​២០២១ ​ដោយ​សរ​សេរ​រដ្ឋ​ធម្មនុញ្ញ​ថ្មី ​ជា​ជាង​រារាំង​ដល់​ការ​ដោះ​ស្រាយ​ជម្លោះ​សង្គម​ និង​អាច​ទទួល​សម្ពាធ​ពី​សង្គម​ស៊ីវិល​។ ការ​គាំទ្រ​ការ​បោះ​ឆ្នោត​ រដ្ឋ​ធម្មនុញ្ញ​កាល​ពី​ខែ​មុន​បង្ហាញ​ថា​ ពល​រដ្ឋ​ស៊ីលី​កំពុង​ប្រើ​ប្រាស់​យន្តការ​ប្រជា​ធិប​តេយ្យ ​ដើម្បី​ទាម​ទារ​សង្គម​ដែល​ពួក​គេ​ចង់​រស់​នៅ​៕​