ក្រុង​ខាត់​ថ្មាន់​ឌូៈ ​អ្នក​តវ៉ា​រាប់​សិប​នាក់​នៅ​ប្រទេស​នេ​ប៉ាល់ ​បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ជា​មួយ​ប៉ូលិស​ក្នុង​បាតុ​កម្ម​គាំទ្រ​វេជ្ជ​បណ្ឌិត​ធ្វើ​កូដ​កម្ម​អត់​អាហារ​ ដែល​បាន​ខិត​ខំ​ស្វែង​ការ​គាំ​ពារ​សុខ​ភាព​​​នៅ​ក្នុង​ប្រទេស​ក្រី​ក្រ​មួយ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ។

ពល​រដ្ឋ​រាប់​ពាន​នាក់​បាន​ឡើង​តាម​ដង​ផ្លូវ​​កាល​ពី​សៅរ៍ ​ដោយ​មាន​សាមគ្គី​ភាព​ជា​មួយ​លោក​វេ​ជ្ជ​បណ្ឌិត ​ Govinda KC ​ដែល​បាន​ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​នៅ​ក្នុង​វិស័យ​សុខា​ភិបាល ​និង​អប់រំ។

ក្រុម​អ្នក​តវ៉ា​​មក​ពី​ក្រុម​យុវ​ជន​នេ​ប៉ាល់​Tarun Dal ​ជា​ក្រុម​យុវ​ជន​របស់​បក្ស​ប្រឆាំង​នេ​ប៉ាល់ ​ត្រូវ​រង​របួស​នៅ​ពេល​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​និង​ប្រើ​ដំបង​ខណៈ​ពួក​គេ​ចូល​ទៅ​តំបន់​មួយ​ដែល​ការ​ពារ​តឹង​រុឹង​នៅ​ក្បែរ​សភា​រដ្ឋ​ធានី​ក្រុង​ខាត់​ថ្មាន់​ឌូ។

កាលពី​​ថ្ងៃ​អាទិត្យ​ ក្រុម​សកម្ម​ជន​ បាន​និយាយ​ថា ​ពួក​គេ​គ្រោង​ធ្វើ​ការ​តវ៉ា​ជា​ច្រើន​ទៀត​ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​នោះ​៕ PSA