មនុស្ស​យ៉ាង​ហោច​ណាស់ ១០ នាក់​បាន​ស្លាប់ ​កាលពី​ថ្ងៃ​សៅរ៍ ក្រោយ​មាន​ករណី​វាយ​ប្រហារ​គ្រាប់​បែក​អត្តឃាត​នៅ​កន្លែង​បញ្ជរ​បណ្តោះអាសន្ន​នៅ​ក្នុង​រដ្ឋធានី​សូម៉ាលី ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង ក្រោយ​ពី​ក្រុម​សកម្មប្រយុទ្ធ​អ៊ិស្លាម al Shabaab បាន​វាយ​ប្រហារ​មូលដ្ឋាន​កង​ទ័ព​ជាតិ ២ នៅ​ខាង​ក្រៅ​ទីក្រុង។

យ៉ាងណា​មិញ នៅ​មិន​ទាន់​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ណាមួយ​ពី​ក្រុម ​al Shabaab មក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​កងទ័ព Bariire និង​Awdhigle នៅ​ឡើយ​ទេ៕