ក្រុង​ប៉ាណាម៉ាៈ​ មន្ត្រី​បាន​និយាយ​ថា ​មនុស្ស​ ១១​ នាក់ ​មក​ពី​គ្រួសារ​មួយ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ប្រទេស​ប៉ាណាម៉ា​ នៅ​ពេល​ដែល​ផ្ទះ​របស់​ពួក​គេ​ ត្រូវ​ទឹក​ជំនន់​ទឹក​ភ្លៀង​ហូរ​គួច​យក​ទៅ​ជា​មួយ​ ខណៈ​ពួក​គេ​បាន​ដេក​លក់​។

លោក​ Carlos Rumbo ​ប្រធាន​នៃ​សេវា​ការពារ​ស៊ីវិល​ជាតិ​បាន​និយាយ​ថា ​៩​ នាក់​ ​នៅ​ក្នុង​ចំណោម​ពួក​គេ​ គឺ​ជា​អនីតិ​ជន​។

២​ នាក់​ផ្សេង​ទៀត​ បាន​បាត់​ខ្លួន​នៅ​ក្នុង​ទឹក​ទន្លេ Bejuco ​ដែល​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ខេត្ត​ Veraguas​ ភាគ​ខាង​លិច​នៃ​ក្រុង​ប៉ាណាម៉ា​។

លោក​ប្រធានាធិបតី​ Laurentino Cortizo បាន​សម្តែង​សមាណ​ទុក្ខ​នៅ​លើ​គេហ​ទំព័រ​ធ្វីធើរ​៕ PSA