ក្រុងហ្វារ៉ាហ៍ៈ ​មន្ត្រី​ម្នាក់​ក្នុង​តំបន់​បានអះ​អាង​ថា ​មន្ត្រី​ប៉ូ​លិស​យ៉ាង​តិច​ ៤ ​នាក់​បាន​ស្លាប់​ និង​មនុស្ស​ ១៦​ នាក់​ផ្សេង​ទៀត​រងរ​បួស ​ក្រោយ​ពី​ការ​គ្រាប់​បែក​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​ នៅ​ខាង​ក្រៅ​ប៉ុស្តិ៍​ប៉ូលិស​ខេត្ត​មួយ​កន្លែង​ នៅ​ក្នុង​ខេត្ត​ហ្វារ៉ាហ៍​ភាគ​ខាង​លិច ​នៅ​អាហ្វ​ហ្គានី​ស្ថាន​ កាល​ពី​ថ្ងៃ​ពុធ​។​

​លោក​វេជ្ជ​បណ្ឌិត​ អាប់​ឌុល​ ចាបារ​ ស្សា​ហ៊ីក​ មក​ពី​ក្រុម​ប្រឹក្សា​សុខាភិ​បាល​ខេត្ត​ បាន​ប្រាប់​កាសែត​ស៊ីន​ហួ​ថា៖ ​«អ្នក​ស្លាប់​ ៤​ នាក់​ និង​អ្នក​របួស​ចំនួន​ ១៦​ នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទី​រពេទ្យ​ធំ​ខេត្ត​មួយ​កន្លែង​ បន្ទាប់​ពី​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​ នៅ​ក្នុង​ទី​ក្រុង​ហ្វារ៉ាហ៍​ ជា​រដ្ឋ​ធានី​នៃ​ខេត្ត​ហ្វារ៉ាហ៍​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​»​។​

​លោក​បាន​បន្ថែម​ថា​ ក្រុម​អ្នក​ក្នុង​ចំណោម​អ្នក​រង​របួស ​គឺ​ជា​ក្មេង​ និង​មន្ត្រី​ប៉ូលិស​ម្នាក់​។​

​កង​កម្លាំង​សន្តិសុខបាន​ឡោម​ព័ទ្ធ​នៅ​ម្តុំ​តំបន់​នោះ​ ដើម្បី​ចាត់​វិធាន​ការ​ដោយ​ប្រុង​ប្រយ័ត្ន​។​

​លោក​ ម៉ូ​ហ៊ី​ប៊ូល​ឡាហ៍​ ម៉ូហ៊ីប​ បាន​ថ្លែង​ប្រាប់​កាសែត​ស៊ីន​ហួ​ថា ​ការ​ផ្ទុះ​នោះ​បាន​បង្ក​ជា​ផ្សែង​ខ្មៅ​ក្រាស់​ឃ្មឹក​ ហុយ​ទ្រលោម​ទៅ​លើ​អាកាស​ និង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ស្លន់​ស្លោ​នៅ​ទី​នោះ​ ដោយ​បាន​បន្ថែម​ថា ​ការ​ផ្ទុះ​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​រថ​យន្ត ​និង​អគារ​ជា​ច្រើន​ខ្នង​ផង​ដែរ​៕ Xinhua/SK