ក្រុងរីយោដឺហ្សេនេរ៉ូៈ មនុស្ស៧ នាក់ រួមទាំង​ឈ្មួញ​លក់​គ្រឿង​ញៀន​ម្នាក់​ផង ត្រូវ​បាន​ក្រុម​អាជ្ញាធរ​តាម​ចាប់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​មាន​តួនាទី​នៅ​ក្នុង​ការ​ចាប់​រំលោភ​ជា​ក្រុម​ក្នុង​ឆ្នាំ ២០១៦ ដែល​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ពេញ​ប្រទេស​ប្រេស៊ីល ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​អំឡុង​ការ​បង្ក្រាប​របស់​ប៉ូលិស​ជា​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ទីប្រជុំ​ជន​តំបន់​អនាធិប​តេយ្យ​ដែល​ការ​បំផ្លិច​បំផ្លាញ​ដោយ​បទ​ឧក្រិដ្ឋ។

អ្នកនាំពាក្យ​ក្រុមប៉ូលិស​ដឹកនាំ​ដោយ​យោធា​នៅក្នុង​ក្រុង​រីយោ បាន​ឲ្យ​ដឹងថា «ទិន្នន័យ​នាពេល​ថ្មីៗ​គឺ​ថា មនុស្ស ២២ នាក់ ត្រូវ​ចាប់​ឃុំ​ខ្លួន ហើយ​មនុស្ស ៧ នាក់ ត្រូវ​បាន​សម្លាប់​ជា​លទ្ធផល​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​ប៉ូលិស»។

អ្នកនាំពាក្យ​បាន​ឲ្យ​ដឹងថា ក្រុមមនុស្ស​ទាំងអស់នេះ​រួមទាំង​ឈ្មោះ Sergio Luiz da Silva ជា​បុរស​ម្នាក់ ដែល​គេ​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​តាម​ឈ្មោះ​ក្រុម​របស់​ខ្លួន​ថា «Da Russia»។

បុរស​ម្នាក់​នោះ ត្រូវបាន​ចោទប្រកាន់ថា ជា​មេដឹកនាំ​ជួញ​គ្រឿងញៀន ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ចាប់​រំលោភ​ក្នុង​ឆ្នាំ ២០១៦ លើ​ក្មេង​ស្រី​អនីតិជន​ម្នាក់​ក្នុង​ក្រុង​រីយោ។ បុរស​ប្រមាណ ៣០ នាក់​ត្រូវ​ជាប់​សង្ស័យ​ពី​ការ​ចូលរួម​ក្នុងការ​ចាប់​រំលោភ​ផ្លូវ​ភេទ​ដែល​ត្រូវបាន​លាត​ត្រដាង​នៅ​ក្នុង រូបភាព​ផ្សព្វផ្សាយ នៅ​លើ​បណ្តាញ​សារ​ព័ត៌មាន​សង្គម​ដែល​បាន​បង្ហាញ​ជន​រង​គ្រោះ​សន្លប់ និង​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ក្រុម​អ្នក​វាយ​ប្រហារ។

យោងតាម​ប្រភពព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ឲ្យ​ដឹងថា អំពើហិង្សា​កាល​ពី​ថ្ងៃ​សៅរ៍ បាន​កើត​ឡើង បន្ទាប់​ពី​ក្រុម​ប៉ូលិស​បាន​ធ្វើការ​វាយ​ឆ្មក់​ទៅ​លើ​សង្កាត់​ដែល​ក្រីក្រ និង​ជួន​កាល​គ្មាន​ច្បាប់​ដែល​គេ​ស្គាល់​ថា ជា​តំបន់​អនាធិប​តេយ្យ​នៅ​ភាគ​ខាង​លិច នៃ​ក្រុង​រីយោ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។

ក្រុម​ជនសង្ស័យ​មួយក្រុម​បាន​ព្យាយាម​រត់​ភៀសខ្លួន​ទៅ​តំបន់​អនាធិបតេយ្យ​ផ្សេង​ទៀត​នៅ​ភាគ​ខាងជើង និង​ត្រូវបាន​គេ​ចាប់ និង​សម្លាប់៕