
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto។ រូប AFP
រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីលោក Peter Szijjarto កាលពីថ្ងៃអង្គារ បានថ្កោលទោសសេចក្តីថ្លែងការណ៍បែបលម្អៀងរបស់សហភាពអឺរ៉ុបស្ដីអំពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយបន្ទោសតែអ៊ីស្រាអែលតែម្ខាង។
លោក Szijjarto បានប្រាប់សារព័ត៌មាន AFP ថា៖ «ខ្ញុំមានបញ្ហាជាមួយនឹងសេចក្តីថ្លែងការណ៍អឺរ៉ុបបន្តិចទាក់ទិននឹងការបន្ទោសតែអ៊ីស្រាអែលតែម្ខាង។ សេចក្តីថ្លែងការណ៍បែបលម្អៀងនេះ នឹងមិនអាចជួយអ្វីបានទេ ជាពិសេសក្នុងកាលៈទេសៈ បច្ចុប្បន្នដែលកំពុងមានភាពតានតឹង»។
លោក Josep Borrell ប្រធានគោលនយោបាយការបរទេសប្រចាំសហភាពអឺរ៉ុបកាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យមានបទឈប់បាញ់ ១ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍ចេញក្រោយសន្និសីទតាមវីដេអូរវាងរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ត្រូវបានគាំទ្រដោយរដ្ឋសមាជិកទាំងអស់នៃប្លុកលើកលែងតែប្រទេសហុងគ្រី។
កាលពីសប្ដាហ៍កន្លងទៅ អ៊ីស្រាអែលបានវាយប្រហារតាមអាកាស និងការបាញ់រ៉ុក្កែតលើតំបន់ Gaza បានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ២១៣ នាក់ ក្នុងនោះមានកុមារ ៦១ នាក់ និងបានធ្វើឱ្យមនុស្សជាង ១ ៤០០ នាក់ រងរបួសក្នុងរយៈពេល ១ សប្ដាហ៍កន្លងមក៕