ក្រុងដេនប៉ាហ្សារៈ​ មន្ត្រី​ពន្ធនា​គារ​មួយ​រូប​បាន​ថ្លែង ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ សមា​ជិក​ស្ត្រី​តែ​មួយ​របស់​ក្រុម​ «​Bali ​Nine​» ​ដែល​ជា​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​ ចេញ​ពី​ពន្ធ​នាគារ​មួយ​នៅ​ឥណ្ឌូ​នេស៊ី​ នៅ​សប្តាហ៍​ក្រោយនេះ​ បន្ទា​ប់​ពី​បាន​ជាប់​ពន្ធ​នាគារ ​១៣ ​ឆ្នាំ ​នៅ​ក្នុង​ករណី​មួយដែល​​​បាន​​បណ្តាលឲ្យ​មាន​កំហឹង​ខាង​ការទូត​ ។

អ្នក​ស្រី ​Renae​ Lawrence​ ជា​ជន​ជាតិ​អូស្ត្រាលី​ មាន​វ័យ ​៤១ ​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​ កាលពី​ឆ្នាំ ​២០០៥​ ក្រោយ​ពី​ស្ត្រី​រូប​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​ជា​មួយ​គ្រឿង​ញៀន​ចំនួន​ ២,៦ ​គីឡូ​ក្រាម​​នៅ​ជាប់​ខ្លួន​ ខណៈ​ព្យា​យាម​រត់​គេច​ខ្លួន​ចេញ​ពី​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ ​នៅ​ថ្ងៃ​ឈប់​សម្រាក​នៅលើ​​កោះ​បាលី​នោះ​។

អ្នក​​ស្រី​ Lawrence​ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត ​ប៉ុន្តែ​ការ​កាត់​ទោស​ស្ត្រី​រូប​នោះ ​ត្រូវ​បាន​បន្ធូរ​បន្ថយ​ទោស​នៅ​ត្រឹម​ ២០​ឆ្នាំ​ ហើយ​បន្ទាប់​មក​ទៀត ​ត្រូវ​បាន​បន្ថយ​ទោស​បន្ថែម​ទៀត​ ដោយ​សារ​មាន​ចរិយា​មារ​យាទ​ល្អ​នៅ​ក្នុង​ពន្ធនា​គារ​។

លោក ​Made ​Suwendra​ ជា​ប្រធាន​ពន្ធ​នាគារ​​ Bangli​ នៅ​លើ​កោះ​បាលី ​ដែល​ជា​កន្លែង​អ្នក​​ស្រី​ Lawrence​ ត្រូវ​បាន​ជាប់​ពន្ធ​នាគារ​ ​បាន​ប្រាប់ ​AFP ថា៖ «​អ្នក​​ស្រី​ នឹង​ត្រូវ​បាន​ដោះ​លែង​ នៅ​ថ្ងៃ​ទី ​២១​ ខែ​វិច្ឆិកា​ ខាង​មុខ​នេះ​»៕ SK