The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​សន្តិសុខ​កំពូល​កូរ៉េ​ខាង​ត្បូង ​​និង​​អាមេរិក ​ពិភាក្សា​អំពី​បញ្ហា​​កូរ៉េ​ខាង​ជើង




មន្ត្រី​សន្តិសុខ​កំពូល​កូរ៉េ​ខាង​ត្បូង ​​និង​​អាមេរិក ​ពិភាក្សា​អំពី​បញ្ហា​​កូរ៉េ​ខាង​ជើង

Content image - Phnom Penh Post
លោក​ ស៊ូ​ហ៍​ ហ៊ូន​ ប្រធានសន្តិសុខ​ជាតិ​ នៅ​​ការិយាល័យ​​ប្រធានាធិបតី​។Yonhap

មន្ត្រី​សន្តិសុខ​កំពូល​កូរ៉េ​ខាង​ត្បូង ​​និង​​អាមេរិក ​ពិភាក្សា​អំពី​បញ្ហា​​កូរ៉េ​ខាង​ជើង

ក្រុង​សេអ៊ូល៖ ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​មន្ត្រី​សន្តិសុខ​ជាតិ​កំពូល​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ​និង​អាមេរិក ​បាន​អះអាង​ជា​ថ្មី​អំពី​សម្ព័ន្ធមិត្ត​ដ៏​ខ្លាំងក្លា​មួយ​ រវាង​ប្រទេស​ទាំង ​២​ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ពួក​គេ​ នៅ​ទីក្រុង​វ៉ាស៊ីនតោនឌីស៊ី​នៅ​សប្តាហ៍​នេះ​។​

លោក ​ស៊ូហ៍​ ហ៊ូន​ ជា​ប្រធាន​សន្តិសុខ​ជាតិ​ នៅ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ បាន​ទៅ​ដល់​អាមេរិក​ កាល​ពី​ថ្ងៃ​អង្គារ​ សម្រាប់​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់​លោក​ ទៅ​កាន់​ទឹក​ដី​អាមេរិក​ចាប់​តាំង​ពី​ចូល​កាន់​តំណែង​កាល​ពី​ខែ​កក្កដា​ កន្លង​ទៅ​។​

យោង​តាម​អ្នក​នាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​ គឺ​លោក ​កាង​ មីនស៊ុក ​បាន​ឲ្យ​ដឹង​ថា ​លោក ​ស៊ូហ៍​ ហ៊ូន ​បាន​ជួប​ជាមួយ​សមភាគី​សេតវិមាន​របស់​លោក​ គឺ​លោក ​រូប៊ឺត អូព្រីន ​នៅ​ថ្ងៃ​ពុធ​​ ដើម្បី​ពិភាក្សា​ស្តីពី​បញ្ហា​ការ​ព្រួយ​បារម្ភ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ក្នុង​នោះ​រួម​មាន​ស្ថានការណ៍​សន្តិសុខ​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន​ និង​ទំនាក់​ទំនង​ទ្វេ​ភាគី​។​

លោក ​កាង​ មីន​ស៊ុក ​បាន​បន្ថែម​ថា ​ពួក​គេ​បាន​អះអាង​ជា​ថ្មី​អំពី ​«​ភាព​គង់វង្ស​របស់​សម្ព័ន្ធមិត្ត​កូរ៉េ​ខាង​ត្បូង ​និង​អាមេរិក​»​។​

លោក ​កាង​ មីន​ស៊ុក​ បាន​ថ្លែង​ថា ​ដំណើរ​ទស្សនកិច្ច​ ​៤ ​ថ្ងៃ ​របស់​លោក ​ស៊ូហ៍ ​ទៅ​កាន់​អាមេរិក​នោះ​ គឺ​មាន​បំណង​ចង់​ពង្រឹង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាង​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សម្ព័ន្ធមិត្ត​ ជា​ពិសេស​ស្តីពី​កូរ៉េ​ខាង​ជើង​ និង​បញ្ហា​សម្ព័ន្ធ​មិត្ត​ទាំង​អស់​។​

លោក ​ស៊ូហ៍​ ហ៊ូន ​គ្រោង​ជួប​ប្រជុំ​ជាមួយ​លោក ​ម៉ៃក៍​ ប៉ុមប៉េអូ ​ផង​ដែរ​៕ Yonhap/SK

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។