The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​សុខាភិបាល​សហភាព​អឺរ៉ុប៖ មាន​តំណ​ភ្ជាប់​ច្បាស់លាស់​រវាង​វ៉ាក់សាំង AstraZeneca និង​ការ​កក​ឈាម​កម្រ




មន្ត្រី​សុខាភិបាល​សហភាព​អឺរ៉ុប៖ មាន​តំណ​ភ្ជាប់​ច្បាស់លាស់​រវាង​វ៉ាក់សាំង AstraZeneca និង​ការ​កក​ឈាម​កម្រ

Content image - Phnom Penh Post
វ៉ាក់សាំង​ AstraZeneca។ រូបថត AFP

មន្ត្រី​សុខាភិបាល​សហភាព​អឺរ៉ុប៖ មាន​តំណ​ភ្ជាប់​ច្បាស់លាស់​រវាង​វ៉ាក់សាំង AstraZeneca និង​ការ​កក​ឈាម​កម្រ

កាល​ពី​ថ្ងៃ​អង្គារ ទី ៦ មេសា មន្ត្រី​ជាន់​ខ្ពស់​របស់​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប (EMA) បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា មានការ​ទាក់ទង​គ្នា​រវាង​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ របស់​ក្រុមហ៊ុន AstraZeneca និង​ករណី​កកឈាម​ដ៏​កម្រ ប៉ុន្តែ​គេ​នៅ​តែ​មិន​ទាន់​រក​ឃើញ​មូលហេតុ​បង្ក​នៅ​ឡើយ​ទេ។

លោក Marco Cavaleri ប្រធាន​ក្រុម​យុទ្ធសាស្ត្រ​វ៉ាក់សាំង​របស់ EMA បាន​ប្រាប់​កាសែត​អ៊ីតាលី Il Messageroថា៖ «តាម​មតិ​របស់​ខ្ញុំ ឥឡូវ​នេះ យើង​អាច​និយាយ​បាន​ថា វា​ច្បាស់​ណាស់​ថា មាន​ការ​តំណ​ភ្ជាប់​រវាង​ការ​កក​ឈាម​ជាមួយ​នឹង​វ៉ាក់សាំង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​មិន​ដឹង​ថា តើ​អ្វី​បណ្ដាល​ឱ្យ​មាន​ប្រតិកម្ម​បែប​នេះ​ទេ»។

លោក Cavaleri មិន​បាន​ផ្ដល់​ភ័ស្តុតាង​ណាមួយ ​ដើម្បី​គាំទ្រ​ការ​អត្ថាធិប្បាយ​របស់​លោក​ទេ។

ក្រោយ​មក EMA បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ការ​ពិនិត្យ​ឡើង​វិញ​នៃ​វ៉ាក់សាំង​នេះ គឺ​កំពុង​បន្ត​នៅ​ឡើយ ហើយ​គេ​រំពឹង​ថា នឹង​ប្រកាស​ពី​ការ​រក​ឃើញ​នៅ​ថ្ងៃ​ពុធ ឬ​ថ្ងៃ​ព្រហស្បតិ៍។ ពួក​គេ​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​អត្ថប្រយោជន៍​របស់ AstraZeneca គឺ​ខ្ពស់​ជាង​ហានិភ័យ ខណៈ​ពេល​ដែល​ពួក​គេ​ស៊ើប​អង្កេត​ករណី​កកឈាម​ក្នុង​ខួរក្បាល​ដ៏​កម្រ​ចំនួន ៤៤ ក្នុង​ចំណោម​មនុស្ស ៩,២ លាន​នាក់ ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​អឺរ៉ុប​ដែល​បាន​ទទួល​វ៉ាក់សាំង​នេះ៕

អត្ថបទគួរចាប់អារម្មណ៍