ប្រមុខ​បញ្ជាការ​ផ្នែក​យោធា​ភាគខាងជើង​អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​កូរ៉េខាងជើង អាច​ចាប់​ផ្តើម​សាកល្បង​បង្ហោះ​សាក​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​របស់​ខ្លួន​នាពេល​អនាគត ដើម្បី​សាកល្បង​គុណភាព និង​ការ​រចនា។

ជំហាន​ថ្មី​នេះ នឹង​កាន់​តែ​ធ្វើ​ឱ្យ​ស្ថានភាព​ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង កាន់​តែ​តឹងតែង​ឡើង។ ការ​លើក​ឡើង​របស់​អាមេរិក​ផ្អែក​លើ​ការ​បង្ហាញ​របស់​កូរ៉េខាងជើង នៅ​ឯ​ពិធី​ព្យុហយាត្រា​របស់​ខ្លួន កាល​ពី​ខែ​តុលា ឆ្នាំ ២០២០ ហើយ​ម៉ូដែល ICBM ជា​ម៉ូដែល​មីស៊ីល​ដ៏​ធំបំផុត​របស់​ខ្លួន៕