ប្រទេស​អ៊ុយក្រែន ​រំពឹង​ថា នឹង​ទទួល​បាន​ប្រាក់​ចំនួន ២,២ ពាន់​លាន​ដុល្លារ​អាមេរិក ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក្នុង​ឆ្នាំ ២០២១។

លោក ​Kyrylo Shevchenko ទេសាភិបាល​ធនាគារ​កណ្តាល​បាន​និយាយ​ពី​ប្រាក់​កម្ចី​របស់ ​IMF បាន​ចាប់​ផ្តើម​ឡើង​វិញ ​នៅ​ក្នុង​ខែ​ធ្នូ បន្ទាប់​ពី​កម្មវិធី​នេះ ត្រូវ​បាន​បញ្ឈប់​កាល​ពី​ឆ្នាំ​មុន ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​អំពី​ល្បឿន​នៃ​កំណែ​ទម្រង់។

លោក ​Shevchenko ក៏​បាន​បង្ហើប​ជា​លើក​ដំបូង​ថា ​រដ្ឋាភិបាល​គ្រោង​នឹង​ចេញ​ប្រាក់​អឺរ៉ូ​ដែល​មាន​តម្លៃ​ប្រមាណ ២,៤ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២១។

IMF បាន​អនុម័ត​កម្មវិធី​ចំនួន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ​កាល​ពី​ខែ​មិថុនា ​ឆ្នាំ ២០២០ ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ុយក្រែន ខណៈ​ដែល​សេដ្ឋកិច្ច​ប្រទេស​នេះ​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​តែ​ការ​រីក​រាលដាល​កូវីដ ១៩៕