ប្រទេសឥណ្ឌា​ និង​ចិន​ បាន​និយាយ​​ឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទថា​ កិច្ចចរចា​លើកទី​៩ រវាង​មេ​បញ្ជា​ការយោធា​ដើម្បី​ដោះ​ស្រាយ​ពី​ជម្លោះ​តាម​ព្រំដែន​រយៈពេល​ ១ ខែ​នៅ​តំបន់​ហិមាល័យ​ ​ស្ថិតក្នុង​តំបន់​ឡាដាក​លទ្ធផល​គឺ «វិជ្ជមាន​អាច​អនុវត្ត​ជាក់ស្តែង​បាន​និង​មាន​ប្រសិទ្ធភាព​»។​

សេចក្តី​ថ្លែងការណ៍​រួម​ចេញ​ដោយ​ក្រសួង​ការពារជាតិ​របស់​ប្រទេស​ឥណ្ឌា​បាន​ឱ្យ​ដឹងថា «ភាគី​ទាំង ២ បាន​ឯកភាព​គ្នា​ដោយ​​ជំរុញឱ្យ​មាន​ការ​ដកថយ​ចំនួន​កងទ័ព​ជួរ​មុខទាំង​សងខាង​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កន្លងមក​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរនៅ​ជុំវិញ​តំបន់​បាន​ដាក់​ពង្រាយ​កងទ័ព​រាប់ពាន់​នាក់នៅ​តាម​វាលខ្សាច់​ដាច់​ស្រយាល​នៃ​តំបន់​ឡាដាក ខណៈ​ពេល​ភាពតាន​តឹងបាន​ផ្ទុះឡើង​បន្ទាប់ពី​ទាហាន​ឥណ្ឌា ២០​នាក់​បាន​ស្លាប់ក្នុង​អំឡុង​ពេល​ប្រយុទ្ធគ្នា។ ​យ៉ាងណាមិញ ​ចំនួន​ជនជាតិ​ចិនដែលស្លាប់​ និង​របួស​ពី​ការ​ប៉ះទង្គិច​ មិនត្រូវ​បានគេ​បង្ហាញ​ឡើយ​៕