ក្រុង​បា​ហ្សារៈ​ មន្ត្រី​បង់ក្លាដែស​ម្នាក់ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​យ៉ាង​តិច​ ១​ ៣០០ ​នាក់​ បាន​ឆ្លង​កាត់​ចូល​ទៅ​បង់ក្លាដែស ពីប្រទេស​​ ឥណ្ឌា​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បញ្ជូន​ទៅ​​មីយ៉ាន់ម៉ា បាន​បង្ក​ឲ្យ​មាន​ការ​ជម្លៀស​ចេញ​ទាំង​ហ្វូង​ៗ​។

ក្រុង​ញូវ​ដែលី​បាន​ប្រឈម​នឹង​​ការ​​រិះគន់​យ៉ាង​ខ្លាំង​ជុំវិញ​ការ​បញ្ជូន​ក្រុម​សមាជិក​ជនជាតិ​ភាគ​តិច​ដែល​ត្រូវ​បាន​គេ​​ធ្វើ​ទុក្ខ​បុក​ម្នេញ ​ត្រឡប់​ទៅ​ឲ្យ​ប្រទេស​ មី​យ៉ាន់​ម៉ា ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ថ្វី​បើ​កង​ទ័ព​នៅ​ទី​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​​ឃោរឃៅ​ប្រឆាំង​ជន​រ៉ូហ៊ីងយ៉ា​ទាំង​នោះ​ក្តី​​។

អង្គការ​សហ​ប្រជាជាតិ ​និង​ក្រុម​សិទ្ធិ​មនុស្ស ​បាន​ចោទ​ប្រកាន់​ឥណ្ឌា​ពី​បទ​មិន​គោរព​ច្បាប់​អន្តរជាតិ​ និង​បញ្ជូន​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ទៅ​កន្លែង​ដែល​អាច​មាន​គ្រោះ​ នៅ​មីយ៉ាន់ម៉ា​ដែល​ភាគ​ច្រើន​កាន់​ព្រះពុទ្ធ​សាសនា​នោះ​។

ប្រទេស​ ឥណ្ឌា ​ដែល​មិន​មែន​ភាគី​ហត្ថលេខី​នៅ​ក្នុង​​អនុ​សញ្ញា​ស្តីពី​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​នោះ បាន​ចាប់​បញ្ជូន​ជន​រ៉ូហ៊ីងយ៉ា​ ២៣០ ​នាក់ ​កាល​ពី​ឆ្នាំ​ ២០១៨ ​ភាគ​ច្រើន​បំផុត​នៅ​ក្នុង​ឆ្នាំ​នោះ​ ខណៈ​ក្រុម​កាន់​សាសនា​ហិណ្ឌូ​ដ៏​រឹង​រូស​ បាន​អំពាវនាវ​ឲ្យ​បញ្ជូន​ជន​ភៀស​ខ្លួន​មូស្លីម​ចេញ​ឲ្យ​អស់​។

ការ​ប្រមូល​ផ្តុំ​នៅ​ឥណ្ឌា ​និង​កង្វល់​អំពី​​ការ​បណ្តេញ​ចេញ​ឲ្យ​ទៅកាន់​​មីយ៉ាន់ម៉ា​វិញ​នោះ ​បាន​កំពុង​ជំរុញ​ឲ្យ​ក្រុម​ជន​មូស្លីម​គ្មាន​រដ្ឋ​ទាំង​ចូល​ទៅ​​នៅ បង់ក្លាដែស៕ AFP/SK

​ជ​ន​ភៀសខ្លួន​ប្រមូលផ្ត​ុំគ្នានៅក្បែរ​ព្រំដែនមីយ៉ាន់ម៉ា​និង​បង់ក្លា​ដែស។ AFP