
សេ្តចហ្សកដានី ព្រះអង្គ Abdullah ថ្លែងទៅកាន់ប្រជាជាតិរបស់ព្រះអង្គអំពីវិបត្តិនយោបាយកាលពីថ្ងៃទី ៧ មេសា។ AFP
មហាក្សត្រប្រទេសហ្ស៊កដានីព្រះអង្គ Abdullah បានប្រាប់ប្រជាជាតិរបស់ទ្រង់ថា វិបត្តិនយោបាយដ៏អាក្រក់បំផុតប្រចាំទសវត្សទាក់ទិនការចោទប្រកាន់ថា ព្រះអនុជព្រះអង្គមានទំនាក់ទំនងជាមួយភាគីបរទេសក្នុងឧបាយកលបង្កអស្ថិរភាពក្នុងប្រទេស។
រដ្ឋាភិបាលបានចោទប្រកាន់ព្រះអង្គម្ចាស់ Hamzah (អតីតរាជទាយាទត្រូវបានតែងតាំងឱ្យស្នងរាជ្យកាលពីឆ្នាំ ២០០៤) ពីបទពាក់ព័ន្ធក្នុងការឃុបឃិតធ្វើឱ្យអស្ថិរភាពសន្តិសុខក្នុងប្រទេសព្រមទាំងបានចាប់ខ្លួន មនុស្សយ៉ាងតិច ១៦ នាក់ ក្នុងករណីនេះផងដែរ។
យ៉ាងណាមិញ មហាក្សត្រប្រទេសហ្ស៊កដានី កាលពីថ្ងៃពុធ នេះបានអះអាងថា ទ្រង់បានចាត់ចែងករណីទាំងអស់នេះចប់សព្វគ្រប់ហើយ។ ទ្រង់ក៏បានធានាថា អ្វីៗត្រូវបានត្រឡប់មកសភាពដើមវិញហើយ៕