​ក្រុង​ដា​ក្កាៈ​​ ក្រុម​អ្នក​ធ្វើ​ការ​ងារ​ផ្នែក​ជំនួយ​ បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ភ្លៀង​ដំបូង ​បាន​ធ្វើ​ឲ្យ​ជន់​លិច​ផ្នែក​ជា​ច្រើន​នៃ​ជំរំ​រ៉ូហ៊ីង​យ៉ា​នានា​ ដែល​មនុស្ស​ច្រើន​កក​កុញ​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែស​ ដោ​យ​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​ និង​ការ​ព្រួយ​បារម្ភ​ចំពោះ​ជន​ភៀស​ខ្លួន​ជិត​មួយ​លាន​នាក់​ នៅ​មុន​រដូវ​វស្សា។​

ភ្លៀង​រយៈពេលខ្លី​ ប៉ុន្តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ បាន​ធ្វើ​ឲ្យ​ផ្លូវ​ជា​ច្រើន​ក្លាយ​ជា​ភក់​ជ្រាំ​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ធំ​បំផុត​នៅ​ក្នុង​ពិភព​លោក​ ដោយ​បាន​បង្ក​ឧប​សគ្គ​ដល់​កិច្ច​ប្រឹង​ប្រែង​ផ្តល់​ជំនួយ​ និង​​បង្ក​គ្រោះ​ថ្នាក់​ដល់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីង​យ៉ា​ ដែល​បាន​ស្វែង​រក​ការ​ជ្រក​កោន​ពី​អំពើ​ហឹង្សា​នៅ​មីយ៉ា​ន់​ម៉ា។ ​

លោក​ Fiona MacGregor ​អ្នក​នាំ​ពាក្យ​នៃ​អង្គ​ការ​ចំណាក​ស្រុក​អន្តរ​ជាតិ​នៅ​ក្រុង​បាហ្សារ​ ជា​​ទី​ដែល​ជំរំ​ច្រើន​ស្ថិត​នៅ​។ ​

ទី​ភ្នាក់​ងារ​មនុស្ស​ធម៌​នានា​ បាន​ព្រមាន​ជា​ច្រើន​ខែ​ហើយ​អំពី​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​ភ្លៀង​រដូវ​វស្សាចំពោះ​សុខុ​មាល​ភាព​របស់​ក្រុម​ជន​ភៀស​ខ្លួន ​ដែល​រស់​នៅ​ក្នុង​ជំរំ​ប្រក់​តង់​នៅ​ក្បែរ​ជើង​ភ្នំ ។

បាក់​ដី​ និង​ទឹក​ជំនន់ ​ដែល​បណ្តាល​មក​ពី​ព្យុះ​មូសុង​កម្លាំង​ខ្លាំង​ អាច​បង្ក​ឲ្យ​មនុស្ស​ស្លាប់​នៅ​បង់​ក្លា​ដែស​ភាគ​អាគ្នេយ៍​៕ PSA