ក្រុងញូវយ៉កៈ លោក​ ដូណាល់ ត្រាំ ​មាន​សុខភាព​បរិបូរណ៍​ពិត​ឬទេ​? មាន​ព័ត៌មាន​ផ្ទុយគ្នា និង​មិន​ពេញលេញ​ជាច្រើន​ពី​មន្ត្រី​ចាប់តាំងពី​លោក​ប្រធានាធិបតី​បាន​ឆ្លង​វីរុស​ផ្លូវដង្ហើម​កូរ៉ូណា​ដែល​សុខភាព​របស់​អ្នក​កាន់តំណែង​សេតវិមាន​គឺជា​រឿង​សម្ងាត់​ត្រូវ​រក្សា​យ៉ាង​ត្រឹមត្រូវ​។

ក្រុម​អ្នកវិភាគ​ក៏​បាន​និយាយថា លោក​ ត្រាំ បានបង្ហាញ​ពី​ការប្រើប្រាស់​ឧបករណ៍​ឌីជីថល​ដើម្បី​បិទបាំង​វិបត្តិ​សុខភាព​ដ៏ធំ​ដំបូង​របស់​ប្រធានាធិបតី​នៅក្នុង​សម័យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។

ចាប់តាំងពី​មាន​ប្រកាសថា​លោក​ ត្រាំ​ ត្រូវ​បាន​ធ្វើតេស្ត​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ កាលពី​ថ្ងៃ​សុក្រ​ទី​ ២ តុលា​មក គ្រូពេទ្យ​របស់​លោក​ផ្ទាល់ គឺ​លោក Sean Conley ត្រូវបាន​ចោទប្រកាន់​ពី​បទ​ផ្តល់ព័ត៌មាន​បំបែកបំបាក់ និង​ធ្វើឱ្យ​មានការ​យល់ច្រឡំ​ដែលមាន​ទំនាស់​ជាមួយ​ប្រធាន​បុគ្គលិក​សេតវិមាន​លោក​ Mark Meadows​។

យោងតាម​លោក Matthew Algeo អ្នកនិពន្ធ​សៀវភៅ​ជាច្រើន​ក្បាល​អំពី​ការភូតកុហក​ដែល​កំពុង​កើតឡើង​វិញ​របស់​ក្រុម​មេដឹកនាំ​អាមេរិក​បានឱ្យដឹងថា ប្រធានាធិបតី​នានា​មិនត្រូវ​បង្ខំ​ឱ្យមាន​ការត្រៀមខ្លួន​សម្រាប់​សុខភាព​របស់​ពួកគេ​ទេ ដូច្នេះ​វា​មិនគួរ​ជា​រឿង​គួរឱ្យ​ភ្ញាក់ផ្អើល​ទេ ប្រសិនបើ​ពួកគេ​មិន​បាន​ត្រៀមខ្លួន​នោះ​។

លោក Sean Conley (​ស្តាំ​) និយាយ​ជាមួយ​លោក Mark Meadows​។​AFP

លោក​ Algeo បាន​ថ្លែងថា​៖ «​ជាទូទៅ​យើង​ទើបតែ​កំពុង​ធ្វើ​ប្រតិបត្តិការ​ប្រព័ន្ធ​ព្យាបាល​ជំងឺ​គួរឱ្យ​ទុកចិត្ត នៅពេល​ដែល​ប្រធានាធិបតី​របស់​យើង​មាន​បញ្ហា​សុខភាព​នោះ​»​។

ក្រុមអ្នកវិភាគ​បាន​ថ្លែងថា ជាមួយ​ការបោះឆ្នោត​ឡើងវិញ​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅសល់​ពេល​មិន​ដល់​ ១ ​ខែ​ទៀត​ទេ បច្ចុប្បន្ន​នេះ​មិនមែន​ជា​ពេលវេលា​ស័ក្តិសម​នោះទេ​»​។

លោក​ Matthew Algeo ​បាន​ថ្លែងថា​៖ «​ប្រធានាធិបតី​ទាំងអស់​មិន​ចូលចិត្ត​ភាពទន់ជ្រាយ និង​អ្នកនយោបាយ​ទាំងអស់​ក៏​មិន​ចូលចិត្ត​ភាពទន់ជ្រាយ​នោះដែរ ហើយ​ពួកគេ​នឹងធ្វើ​អ្វីៗ​មួយ ដើម្បី​បញ្ចៀស​បញ្ហា​នេះ​»៕ PSA