The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មីយ៉ាន់ម៉ា​​បញ្ជូន​រ៉ូហ៊ីងយ៉ា​ជិត ​២០០ នាក់ ទៅ​ជំរំ​នានា​នៅ​ក្នុង​ខេត្ត​រ៉ាក់ឃីន​




មីយ៉ាន់ម៉ា​​បញ្ជូន​រ៉ូហ៊ីងយ៉ា​ជិត ​២០០ នាក់ ទៅ​ជំរំ​នានា​នៅ​ក្នុង​ខេត្ត​រ៉ាក់ឃីន​

Content image - Phnom Penh Post
ជនរ៉ូហ៊ីងយ៉ា​ដែលត្រូវ​បានចាប់ខ្លួនកា​លពីពាក់កណ្តាលខែ​ធ្នូ ដើរ​នៅ​ឆេ្នរ​សមុទ្រ​។ AFP

មីយ៉ាន់ម៉ា​​បញ្ជូន​រ៉ូហ៊ីងយ៉ា​ជិត ​២០០ នាក់ ទៅ​ជំរំ​នានា​នៅ​ក្នុង​ខេត្ត​រ៉ាក់ឃីន​

ក្រុង​ស៊ីតធ្វី៖ ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ជិត ​២០០ ​នាក់ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​សមុទ្រ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ ​២០១៩ ​ដោយ​ទាហាន​ជើង​ទឹក​របស់​មីយ៉ាន់ម៉ា ​ក្រោយ​ពី​ធ្វើ​ដំណើរ​បាន​ប៉ុន្មាន​​រយ​គីឡូ​ម៉ែត្រ​ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ខេត្ត​រ៉ាក់ឃីន​វិញ​។ ​

ទឹក​នៅ​ក្នុង​រដូវ​នេះ ​មាន​សភាព​ស្ងប់​ត្រូវ​បាន​គេ​ឃើញ​មាន​ការ​កើន​ឡើង​ចំនួន​ជន​រ៉ូហ៊ីងយ៉ា​ ដែល​​​ផ្ញើ​ជីវិត​របស់​ពួក​គេ​ទៅ​លើ​ក្រុម​អ្នក​ជួញដូរ​មនុស្ស​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​​​ដ៏​អស់​សង្ឃឹម ដើម្បី​ទៅ​ដល់​ប្រទេស ​ម៉ាឡេស៊ី ​ឬឥណ្ឌូនេស៊ី​តាម​ទូក​។​

ប៉ុន្តែ​មាន​ជន​រ៉ូហ៊ីងយ៉ា​តិចតួច​ទេ​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ Kawthaung ​នៅ​ចុង​ខាង​ត្បូង​នៃ​ប្រទេស ​មីយ៉ាន់ម៉ា ​ជា​ទី​ដែល​មនុស្ស ​១៧៣ ​នាក់ ​ត្រូវ​គេ​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​ ឆ្នាំ ​២០១៩ ​កន្លង​ទៅ​នោះ​។​

រូបភាព​ជា​ច្រើន​ដែល​ត្រូវ​បាន​គេ​ថត​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​បង្ហាញ​ឲ្យ​ឃើញ​បុរស ​១៧ ​នាក់ ​ស្ត្រី ​និង​ក្មេងៗ​មាន​ទឹក​មុខ​ស្លេកស្លាំង​អស់​កម្លាំង ​ខណៈ​ដែល​ពួក​គេ​ឡើង​ចេញ​ទូក​ឈើ ​១ ​គ្រឿង ​នៅ​លើ​ឆ្នេរ​ក្បែរ​រដ្ឋធានី​ស៊ីតធ្វី​​​នៃ​រដ្ឋ​រ៉ាក់ឃីន​។

ដោយ​បាន​ពាក់​លេខ​សម្គាល់​នៅ​នឹង​ក​របស់​ពួក​គេ​នោះ ​ពួក​គេ​បាន​ឈរ​តម្រង់​ជួរ​នៅ​លើ​វាល​ខ្សាច់​ ដោយ​មាន​កាន់​របស់​របរ​របស់​ពួក​គេ​ នៅ​មុន​ពេល​ប៉ូលិស​ប្រដាប់​អាវុធ​អម​ការពារ​យក​ចេញ​ទៅ​។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​សន្តិសុខ​ និង​កិច្ច​ការ​ព្រំដែន​នៃ​រដ្ឋ​រ៉ាក់ឃីន​បាន​ថ្លែង​ថា ពួក​គេ​ទាំង​អស់​គ្នា​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ជំរំ​ Thechaung ​ខណៈ​ដែល​នៅ​សល់​ ១៥៦ ​នាក់​ផ្សេង​​ទៀត​ ត្រូវ​បាន​ដឹក​បន្ត​ឲ្យ​ទៅ​រស់នៅ​ក្នុង​​ជំរំ​​ Ngakhuya​ នៅ​ក្នុង​ទីក្រុង​ Maungdaw​។

ជំរំ​ Ngakhuya ​គឺ​ជា​កន្លែង​រៀបចំ​ដំណើរការ​សម្រាប់​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ នៅ​ព្រំដែន​បង់ក្លាដែស​ត្រឡប់​ទៅ​​វិញ​៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍