សាក្សី​បាន​និយាយ​ថា ប៉ូលិស​មីយ៉ាន់ម៉ា​បាន​បាញ់​គ្រាប់​បែក​ផ្សែង​បំបែក​ក្រុមបាតុករ​កាល​ពី​ថ្ងៃ​អង្គារ ​ទី ២ ខែ​មីនា ​ខណៈ​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ជិត​ខាង គ្រោង​នឹង​ធ្វើ​កិច្ច​ចរចា​ជាមួយ​យោធា​មីយ៉ាន់ម៉ា​ក្នុង​គោល​បំណង​ដើម្បី​លុប​បំបាត់​អំពើហិង្សា និង​ស្វែងរក​ដំណោះស្រាយ​ឱ្យ​រួច​ផុត​ចេញ​ពី​វិបត្តិ។

កិច្ច​ពិភាក្សា​នេះ​នឹង​គ្រោង​ធ្វើ​ឡើង​តាមរយៈ​វីដេអូ​រយៈពេល ២ ថ្ងៃ បន្ទាប់​ពី​មាន​ភាព​វឹកវរ​ដ៏​បង្ហូរ​ឈាម​ខ្លាំង​បំផុត​ ចាប់​តាំង​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​អស់​រយៈពេល​ជិត ១ ខែ​មក។

យ៉ាង​ណា​មិញ​មិន​មាន​របាយការណ៍​ណា​បង្ហាញ​ថា មាន​អ្នក​រងរបួស​នៅ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន​ទេ ប៉ុន្តែ​មនុស្ស ៤ នាក់ ​បាន​រងរបួស​នៅ​ភាគ​ពាយព្យ​នៃ​ទីប្រជុំជន​ ខណៈ​ដែល​ប៉ូលិស​បាន​បាញ់​គ្រាប់​កាំភ្លើង​ ដើម្បី​បំបែក​ហ្វូង​មនុស្ស បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​បាន​គប់​វត្ថុ​​ជា​ច្រើន​សំដៅ​ទៅ​ប៉ូលិស៕