ក្រុង​សេអ៊ូល៖​ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ លោក ​មូន​ ជេអ៊ីន ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​យោធា​កូរ៉េ​ខាង​ត្បូង​គួរ​បន្ត​ដើរ​តួនាទី​ក្នុង ​«​ការ​រៀបចំ​ឱ្យ​មាន​សុវត្ថិភាព​» ​ដ៏​សំខាន់​មួយ​បាន​ផ្អែក​ទៅ​​​ លើ​អំណាច​ការពារ​ជាតិ​ឱ្យ​បាន​ខ្លាំង​ក្លា​ ដើម្បី​ទប់ស្កាត់​ការ​កើត​សង្គ្រាម​ឡើង​វិញ​មួយ​នៅ​ទូទាំង​​​កន្លែង​ធ្វើ​ដំណើរ​សន្តិភាព​ដែល​មាន​មនុស្ស​រស់​នៅ​កកកុញ​។​

លោក ​មូន​ ជេអ៊ីន ​បាន​ធ្វើ​អត្ថាធិប្បាយ ខណៈ​ថ្លែង​ទៅ​កាន់​​​ក្រុម​ឧត្តមសេនីយ៍​យោធា​កំពូលៗ​ ​បាន​ដំឡើង​ឋានៈ​ថ្មី​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​តែងតាំង​មួយ​ នៅ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​(Cheong ​Wa Dae​)​។ ​ពួក​គេ​រួម​មាន​ឧត្តមសេនីយ៍ ​វុន​ អ៊ីនឆូល​ ជា​នាយសេនាធិការ​យោធា​ ឧត្តម​សេនីយ៍ប្រមុខ​យោធា​លោក ​ណាម ​យុង-​ស៊ីន​ ប្រមុខ​យោធា​កងកម្លាំង​ទ័ព​អាកាស​ លោក ​លី​ ស៊ុង-យុង​ និង​លោក​ឧត្តមសេនីយ៍ ​គីម ស៊ុង-គីយុម​ ជា​មេ​បញ្ជាការ​រង​នៃ​ទី​បញ្ជាការ​កង​កម្លាំង​រួម​កូរ៉េ-​US។​

យោង​តាម​អ្នក​នាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​Cheong ​Wa Dae​ គឺ​លោក ​កាង-មិន-​ស៊ុក​បាន​ឱ្យ​ដឹង​ថា ​លោក​ប្រធានាធិបតី ​មូន​ ជេអ៊ីន ​បាន​បញ្ជាក់​ថា ​យោធា ​«គួរ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​សុវត្ថិភាព​មួយ​»​ ដើម្បី​ឱ្យ​ឧបទ្វីប​កូរ៉េ​នឹង​មិន​វិលត្រឡប់​ទៅ​រក​សង្គ្រាម​វិញ​ ខណៈ​បច្ចុប្បន្ន​មាន​ការ​រីក​ចម្រើន​ មិន​ឱ្យ​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ម្តង​ទៀត​​ ការ​ពន្យារ​ពេល​ ឬ​បង្ហាញ​អំពី​ការ​បញ្ចប់​ពេល​វេលា ​១​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​សន្តិភាព​។​

លោក​ប្រធានាធិបតី​​ មូន​ ជេអ៊ីន​ ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី ដោយ​បាន​និយាយ​ថា​៖ «​រហូត​មក​ទល់​ពេល​នេះ​ យោធា​របស់​យើង​បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​បំផុត​»​៕ Yonhap/SK