The Phnom Penh Post Search

Search form

មេដឹកនាំ​គណបក្ស​​កុម្មុយនីស្ត ​វៀតណាម ​ត្រូវ​តែង​តាំង​ជា​ប្រធានា​ធិបតី

Content image - Phnom Penh Post
លោក​ Nguyen Phu Trong ត្រូវ​​​តែងតាំង​ជា​ប្រធានាធិបតី​វៀត​ណាម​។ AFP

មេដឹកនាំ​គណបក្ស​​កុម្មុយនីស្ត ​វៀតណាម ​ត្រូវ​តែង​តាំង​ជា​ប្រធានា​ធិបតី

ក្រុង​ហាណូយៈ ប្រមុខ​បក្ស​កុម្មុយនីស្ត​វៀតណាម​លោក Nguyen Phu Trong ត្រូវ​បាន​តែង​តាំង​ជា​ប្រធានា​ធិបតី​របស់​ប្រទេស​នេះ កាល​ពី​ថ្ងៃ​ពុធ ដោយ​ធ្វើ​ឲ្យ​លោក​ក្លាយជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ប្រទេស​មួយ ជាទី​ដែល​ថ្នាក់​ដឹកនាំ​តាម​ទម្លាប់ តាម​ដាន​ការ​ដឹកនាំ​គ្រប់គ្រង​របស់​បុរស​ខ្លាំង​រូប​នេះ។

តំណែង​កំពូល ២ មិនត្រូវ​បាន​កាន់​ដោយ​មនុស្ស​តែ​ម្នាក់​ជាច្រើន​ទសវត្សរ៍​មកហើយ និង អនុញ្ញាត​ឲ្យ​លោក Trong ជា​អ្នក​អភិរក្ស និង​បម្រើ​ការងារ​បក្ស​អស់​ពេល​ជា​យូរ​មក​នោះ​បន្ត​យុទ្ធនាការ ២ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​ក្រុម​ប្រឆាំង​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​លោក​ជា​មេដឹកនាំ​ដ៏​ពូកែ។

លោក Trong គឺជា​បេក្ខជន​ដែល​ត្រូវបានតែងតាំង​សម្រាប់​ប្រធានាធិបតី និង​តួនាទី​នេះ​ត្រូវបាន​គេ​រំពឹង​ទុក​ថា នឹង​ត្រូវ​អនុម័ត ដោយ​សភា​ប្រថាប់​ត្រា​ដែល​នឹង​ជួបគ្នា​សម្រាប់​កិច្ច​ប្រជុំ​រយៈពេល ១ ខែ​នៅ​ថ្ងៃ​ទី ២២ ខែ​តុលា ឆ្នាំ​នេះ។

គណបក្ស​នោះ បាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា៖ «គណៈកម្មាធិការ​មជ្ឈិម​បក្ស​បាន​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​តែង​តាំង​លោក Nguyen Phu Trong ឲ្យ​កាន់​តំណែង​ប្រធានាធិបតី»។

លោក Trong នឹងត្រូវ​ជំនួស​តំណែង​លោក Tran Dai Quang ដែល​បានទទួល​មរណភាព ក្រោយ​ពី​ឈឺ​យ៉ាង​យូរ​កាល​ពី​ខែ​មុន​នៅ​អាយុ ៦១ ឆ្នាំ​ក្រោយ​ធ្វើ​ជា​ប្រធានា​ធិបតី បាន ២ ឆ្នាំ។

ទោះបីជា​តួនាទី​របស់​ប្រ​ធានា​ធិបតី មាន​លក្ខណៈ​ផ្លូវការ ក្តី​ក៏​ការបោះឆ្នោត​ឲ្យ លោក Trong កាន់​តំណែង​នេះ នឹង​ធ្វើ​ឲ្យ​លោក​ក្លាយជា​ប្រមុខ​រដ្ឋ​បន្ថែម​ពី​លើ​តំណែង​ប្រធាន​បក្ស។

លោក នឹង​កាន់តំណែង ២ នៃ​តំណែង​សំខាន់​ជា​អ្វីដែល​ត្រូវគេ​ហៅថា សសរ​គ្រឹះ ៤ របស់​ប្រទេស​នេះ៕

អត្ថបទគួរចាប់អារម្មណ៍