កាល​ពី​ថ្ងៃ​អង្គារ ទី ​១៩​ មករា​ នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha​ ព្រមាន​ដាក់​ទោស​ទៅ​អ្នក​ដែល​ចែក​រំលែក​ព័ត៌មាន​ក្លែងក្លាយ​ពី​វ៉ាក់សាំង​កូវីដ ១៩ ​នៅ​ក្នុង​សង្គម។ ការ​ព្រមាន​របស់​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ គឺ​កើត​មាន​ឡើង​បន្ទាប់​ពី​អតីត​មេ​ដឹកនាំ​នៃ​គណបក្ស​ឆ្ពោះ​ទៅ​មុខ​ (Future Forward Party) ​ដែល​ត្រូវ​បាន​រំលាយ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​ បាន​ធ្វើ​សកម្មភាព​យឺត​ពេក​ក្នុង​ការ​ចែក​វ៉ាក់សាំង​ទៅ​ប្រជាជន។

ការ​ព្រួយ​បារម្ភ​ជាប់​ទាក់ទង​នឹង​វ៉ាក់សាំង​កូវីដ ​១៩ នេះ ​បាន​ចាប់​ផ្តើម​ឡើង​កាល​ពី​ខែ​មុន​បន្ទាប់​ពី​ប្រទេស​ថៃ ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​នៃ​ករណី​ឆ្លង​វីរុស​គួរ​ឱ្យ​កត់​សម្គាល់។

ក្រសួង​សេដ្ឋកិច្ច​ឌីជីថល ​និង​សង្គម​ (Digital Economy and Society Ministry) ​បាន​​និយាយ​ថា នឹង​ដាក់​ពាក្យ​បណ្តឹង​​លោក ​Thanathorn ​ពី​បទបរិហារ​កេរ្តិ៍​រាជាធិបតេយ្យ។ ​ការ​ប្តឹង​នោះ​ ​គឺ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​ Thanathorn ​ដែល​បាន​និយាយ​ទាក់ទង​នឹង​យុទ្ធសាស្ត្រ​ការ​ចែកចាយ​​វ៉ាក់សាំង​របស់​រដ្ឋាភិបាល៕