មេ​ដឹកនាំ​នៃ​ប្រទេស​ចំនួន ២៣ និង​អង្គការ​សុខភាព​ពិភពលោក​កាល​ពី​ថ្ងៃ​អង្គារ ​បាន​បង្ហាញ​ការ​គាំទ្រ​គំនិត​នៃ​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ដែល​នឹង​ជួយ​ពិភព​លោក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សុខភាព​នាពេល​អនាគត​ដូចជា​ជំងឺ​កូវីដ ១៩ ដែល​កំពុងតែ​រាលដាល​ពាស​ពេញ​ពិភព​លោក។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel បាន​ចេញ​គំនិត​នេះ​ក្នុង​កិច្ចប្រជុំ​កំពូល G20 កាល​ពី​ខែវិច្ឆិកា។ កិច្ច​ព្រមព្រៀង​ប្រភេទ​នេះ​នឹង​ធានា​ការ​ចែកចាយ វ៉ាក់សាំង ថ្នាំ​ព្យាបាល និង​ឧបករណ៍​ធ្វើ​រោគ​វិនិច្ឆ័យ ជា​សកល ​និង​ដោយ​សមធម៌។

មេ​ដឹកនាំ​ប្រទេស​ហ្វីជី ព័រទុយហ្គាល់ រូម៉ានី ​អង់គ្លេស រ្វ៉ាន់ដា កេនយ៉ា បារាំង អាល្លឺម៉ង់ ក្រិក កូរ៉េខាងត្បូង ស៊ីលី កូស្តារីកា អាល់បានី អាហ្វ្រិក​ខាងត្បូង ទ្រីនីដាដ និង​តូបាហ្គោ ហូឡង់ ទុយនីស៊ី សេណេហ្គាល់ អេស្ប៉ាញ ន័រវែស ស៊ែប៊ី ឥណ្ឌូនេស៊ី អ៊ុយក្រែន និង​អង្គការ​សុខភាព​ពិភព​លោក បាន​ផ្ដល់​ការគាំទ្រ​គំនិត​នេះ​កាល​ពី​ថ្ងៃ​អង្គារ៕