ក្រុងម៉ូស្គូៈ ក្រសួងមហាផ្ទៃរបស់រុស្ស៊ីបានថ្លែងកាលពីថ្ងៃពុធថា មេដឹកនាំប្រឆាំងលោកស្រី ស្វេតឡាណា ទីកហាណូវស្កាយា ត្រូវបានដាក់នៅក្នុងបញ្ជីដែលគេត្រូវការចាប់ខ្លួនរបស់ក្រុងម៉ូស្គូ។
ក្រសួងមហាផ្ទៃរុស្ស៊ី បានថ្លែងប្រាប់ AFP ថា មេដឹកនាំប្រឆាំងមានវ័យ ៣៨ ឆ្នាំ ដែលបានរត់ជ្រកកោននៅក្នុងប្រទេសសមាជិកនៃសហភាពអឺរ៉ុប គឺលីទុយអានីបន្ទាប់ពីការអះអាងរបស់លោកស្រីបានយកជ័យជម្នះលើមេដឹកនាំ ដែលកំពុងគ្រប់គ្រងអំណាចលោក អាឡិចសាន់ឌឺរ លូកាសិនកូ នៅក្នុងការបោះឆ្នោតកាលពីខែមេសាត្រូវគេចាប់ខ្លួនលើការចោទប្រកាន់ពីបទព្រហ្មទណ្ឌ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានរាយការណ៍ថាលោកស្រី ទីកហាណូវស្កាយា ប្រឈមនឹងការចោទប្រកាន់មួយនៅក្នុងប្រទេសបេឡារុស ជុំវិញការអំពាវនាវជាសាធារណៈដែលបង្កការប៉ះពាល់ដល់សន្តិសុខរបស់ក្នុងនោះមានការអំពាវនាវឲ្យលោកលូកាសិន ចុះចេញពីតំណែង។
ទីភ្នាក់ងារសារព័ត៌មានបានដកស្រង់សម្តីពីប្រភពអនុវត្តច្បាប់នានាដោយនិយាយថា ការដាក់លោកស្រីនៅក្នុងបញ្ចីនោះ ដោយសារការប្តេជ្ញារបស់ក្រុងម៉ូស្គូ ជាផ្នែកនៃរដ្ឋសហព័ន្ធមួយជាមួយប្រទេសបេឡារុសដែលនៅជិតខាង៕ PSA