ក្រុង​វ៉ា​ឡេន​សៀៈ មេ​ដឹកនាំ​បណ្តោះ​អាសន្ន​ស្វ័យ​ប្រកាស​​​របស់​វ៉េណេស៊ុយអេឡា​ ​លោក​ Juan Guaido ​ ​បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទស្សនកិច្ច​មួយ​នៅ​ក្នុង​ប្រទេស​កាល​ពី​ថ្ងៃ​សោរ៍​ ដែល​មាន​គោល​​បំណង​ធ្វើ​ឲ្យ​មាន​​ចលនា​របស់​ប្រជា​ពលរដ្ឋ ដើម្បី​​បង្ខំ​ឲ្យ​ប្រធានាធិបតី​លោក​ នីកូឡាស ​ម៉ាឌូរ៉ូ ​ចុះ​ចេញ​ពី​អំ​ណាច​។​

នៅ​ពេល​ដែល​​លោក​ Guaido ​មាន​វ័យ ​៣៥ ​ឆ្នាំ​ បាន​ចាប់​ផ្តើម​ ​«​ប្រតិបត្តិការ​សេរីភាព​»​ របស់​លោក​នៅ​ក្រុង​វ៉ាឡេនសៀ​ ភាគ​ខាង​ជើង ​យោធា​ដែល​គាំទ្រ​លោក​ ម៉ាឌូរ៉ូ ​បាន​ធ្វើ​សមយុទ្ធ​យោធា​ថ្មីៗ​ជា​បន្ត​បន្ទាប់​។​

ការ​ហ្វឹកហ្វឺន​ ដែល​បាន​​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ការពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អគ្គិសនី​ពី​ការ​វាយ​ប្រហារ​ ជា​ប្រតិកម្ម​មួយ​ទៅ​នឹង​ការ​ដាច់​ភ្លើង​នៅ​ ទូទាំង​ប្រទេស​​រយៈ​ពេល ​១ ​សប្តាហ៍ ​ដែល​លោក​ ម៉ាឌូរ៉ូ​ បាន​ស្តី​បន្ទោស​ទៅ​លើ​អាមេរិក​ថា ​«​បាន​បំផ្លិច​បំផ្លាញ​ដោយ​ចេតនា​» ​ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា​ នេះ​​ទំនង​ជា​លទ្ធផល​នៃ​ការ​ធ្វេស​ប្រហែស ​របស់​លោក ​ម៉ាឌូ​រ៉ូ ​ជា​ច្រើន​ឆ្នាំ​មក​នេះ​។

លោក​ Guaido ​ជា​ប្រធាន​សភា​ដឹក​នាំ​គណបក្ស​ប្រឆាំង ​ដែល​ការ​អះអាង​របស់​លោក​ថា​ ជា​ប្រធានាធិបតី​ចាំ​ផ្ទះ​ ​ត្រូវ​​បាន​ទទួល​ស្គាល់​ដោយ​អាមេរិក​ កាណាដា​ អាមេរិក​ឡាទីន​និង​ប្រទេស​អឺរ៉ុប​ជា​ច្រើន​ទៀត​ដែល​បាន​ប្តេជ្ញា​ថា​ លោក​ នឹង​ចូល​កាន់​តំណែង​ប្រធានា​ធិបតី​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​​។​

ក្បួនរ​ថ​យន្ត​​​​រប​ស់ ​Guaido ចាកចេញបន្ទាប់ពី​ក្រុមមេដឹកនាំ​តំបន់​នៅ​ក្រុង​ការ៉ាកា​ស។ AFP

លោក​ Guaido ​បាន​កំពុង​ជំរុញ​​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​រយៈពេល​ជិត ​២ ​ខែ​ប្រឆាំង​លោក ​ម៉ាឌូរ៉ូ ​ក្រោយ​ពី​ធ្វើ​ការ​ប្រកាស​ដោយ​ខ្លួន​ឯង​ថា​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​​ នៅ​អំឡុង​ពេល​ប្រមូល​ផ្តុំ​តាម​ដង​ផ្លូវ​ដោយ​មាន​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់ ​បន្ទាប់​ពី​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក ​ម៉ាឌូរ៉ូ ​សម្រាប់​អាណត្តិ​ទី​២ ​ទោះ​បី​ជា​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា​ មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ក្តី​។​

លោក​ Guaido ​បាន​ថ្លែង​​ប្រាប់​ក្រុម​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​កាល​ពី​ថ្ងៃ​សៅរ៍​ថា​៖ «​យើង​ នឹង​ទាមទារ​យក​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​ប្រជាជន​មក​វិញ​»​។​

លោក ម៉ាឌូរ៉ូ ​បាន​ថ្លែង​​​ថា​៖ «​មាន​តែ​ក្រុម​ចោរ​លួច ​ឬ វិមាន​ប្រធានាធិបតី​ទេ​ អាច​ធ្វើ​ឲ្យ​ Guaido ក្លាយ​ជា​ប្រធានាធិបតី​បាន​។ មាន​​តែ​ការ​គំាទ្រ​ពី​ប្រជាជន​ទេ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​​ម្នាក់​ក្លាយ​ជា​ប្រធានាធិបតី​របស់​ប្រទេស​មួយ​បាន​ បើ​សិន​មិន​មាន​ការ​គាំទ្រ​​ពី​ប្រជាជន​​ទេ មិន​អាច​ក្លាយ​ជា​ប្រធានាធិបតី​បាន​ទេ​។ ​​

មេ​ដឹកនាំ​បក្ស​ប្រឆាំង​លោក​​​ Juan Guaido ​មិន​មាន​ពេល​វេលា​ច្រើន​ទៀត​ទេ ដើម្បី​​កៀរគរ​មនុស្ស​នៅ ​ទូទាំង​ប្រទេស​ វ៉េណេស៊ុយអេឡា​ ​ដែល ​លោក ​បាន​ថ្លែង​ថា ​នឹង​បញ្ចប់​ជា​មួយ​នឹង​ការ​ដង្ហែ​ក្បួន​ធំ​មួយ​នៅ​មុខ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​​ក្រុង​ការ៉ាកាស​៕ AFP/SK