ក្រុងប្រ៊ុចសែលៈ ជាងពាក់កណ្តាលនៃមេដឹកនាំសហភាពអឺរ៉ុបទាំងអស់ បានរៀបចំជំនួបមួយនៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាគ្នាស្វែងរកដំណោះស្រាយនយោបាយជុំវិញបញ្ហាចំណាកស្រុក ដែលគំរាមកំហែងបំបែកប្លុកនេះជាផ្នែកៗ។
មេដឹកនាំរដ្ឋាភិបាល និងប្រទេសចំនួន ១៦ កំពុងឆ្លើយតបទៅនឹងជម្លោះដែលកំពុងកើនឡើងមិនត្រឹមតែនៅក្នុងចំណោមសមាជិកចំនួន២៨របស់ EUនោះទេ ថែមទាំងរដ្ឋាភិបាលអាល្លឺម៉ង់ខ្លួនឯងផ្ទាល់ ជាប្រទេសមានអំណាចធំបំផុតក្នុងតំបន់នេះ។
ខណៈភាពតានតឹងកើនឡើងរវាងក្រុមរ៉ូម និងក្រុងប៉ារីសហើយក្រុងរ៉ូម និង ប៊ែរឡាំង កិច្ចពិភាក្សាកម្រិតកំពូលនេះ ត្រូវបានធ្វើឡើងដើម្បីសម្អាតបរិយាកាសដ៏អាប់អួរសម្រាប់ជំនួបកំពូលរបស់ក្រុមមេដឹកនាំ EU ដែលត្រូវបានគេគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រខាងមុខ។
ប៉ុន្តែអធិការបតីអាល្លឺម៉ង់លោកស្រីអេនជេឡា មឺរកែល សន្និដ្ឋានថា គ្មានដំណោះស្រាយណាមួយ នឹងសម្រេចបានទៅលើបញ្ហាចំណាកស្រុកជាទូទៅ ឡើយនៅជំនួបនោះទេ៕ PSA