ក្រុង​ឡាប៉ាស៖​ មេ​ដឹកនាំ​បក្ស​ប្រឆាំង​ម្នាក់​របស់​ប្រធានាធិបតី​បូលីវី ​លោក​ អ៊ីវ៉ូ​ ម៉ូ​រ៉ាល់ស៍​ កាល​ពី​ថ្ងៃ​ពុធ​បាន​ប្តេជ្ញា​ចិត្ត​ នឹង​ប្រគល់​លិខិត​លាលែង​មួយ​ច្បាប់​ទៅ​ឲ្យ​លោក​ចុះ​ហត្ថលេខា​ ដោយ​បាន​បង្កើន​ការ​ដាក់​សម្ពាធ​ទៅ​លើ​មេ​ដឹកនាំ​ឆ្វេង​និយម​មួយ​នេះ​ជុំវិញ​ការ​អះអាង​ថា​ លោក​បាន​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នោះ​។​

រយៈពេល​ជាង ​២ ​សប្តាហ៍​ ចាប់​តាំង​ពី​លទ្ធផល​ឆ្នោត​បាន​បង្ក​ឲ្យ​ក្រុម​អ្នក​តវ៉ា​ផ្ទុះ​កំហឹង​ មេ​ដឹកនាំ​បក្ស​ប្រឆាំង​នៅ​តំបន់​សាន់តាហ្គ្រូស លោក​ ឡាវីស ហ្វឺរណាដូ​ បាន​ជិះ​យន្តហោះ​ទៅ​កាន់​រដ្ឋធានី​ឡាប៉ាស​ ដើម្បី​បង្ខំ​ឲ្យ​លោក ​ម៉ូរ៉ាល់ស៍ ​ចុះចេញ​ពី​តំណែង​។​

លោក ​កាម៉ាចូ ​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ទីក្រុង​ឡាប៉ាស ​ដោយ​អតីត​ប្រធានាធិបតី ​ចូហ្គ ហ្គៃរ៉ូហ្គា​ ហើយ​បាន​ចាញ់​បេក្ខជន​បក្ស​ប្រឆាំង​លោក​ ការ​ឡូស​ មីសា​ បាន​ថ្លែង​ថា​ លោក​មាន​គម្រោង​នឹង​ដាក់​​លិខិត​នេះ​​ទៅ​​​​​ការិយាល័យ​​រដ្ឋាភិបាល​របស់​លោក​ ម៉ូរ៉ាល់ស៍​។​

ក្រុម​អ្នក​តវ៉ា​បាន​បិទ​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង​ឡាប៉ាស​ នៅ​ក្នុង​នោះ​មាន​មជ្ឈមណ្ឌល​ Avenida ​Camacho ​បាន​បិទ ​២-​៣ ​កន្លែង ​ពី​ទីស្នាក់ការ​រដ្ឋាភិបាល​។​

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​ព្រះវិហារ​កាតូលិក​ដ៏​មាន​ឥទ្ធិពល​បាន​ព្រមាន​ប្រឆាំង ​ដោយ​បើក​ការ​ប្រកួត​ប្រជែង​ជាមួយ​អំណាច​របស់​លោក​ ម៉ូរ៉ាល់ស៍​។​

ព្រះវិហារ​ Sucre ​Archbishop-Jesus Juarez ​បាន​ថ្លែង​ថា​៖ ​«​ការ​ស្នើសុំ​ឲ្យ​លោក​ប្រធានាធិបតី​លាលែង​ពី​តំណែង​ គឺ​ជា​វិធានការ​យ៉ាង​ទូលំទូលាយ​មួយ​»​។​

លោក​ អ៊ូម​បូដ​ស្មាន ​ណា​ដៃ ​ហ្គ្រូស បាន​ថ្លែង​ថា ​នៅ​កណ្តាល​ទីក្រុង​កូចាបាមបា​ ការ​ប៉ះ​ទង្គិច​ហិង្សា​ជា​ច្រើន​លើក​បាន​ផ្ទុះ​ឡើង ​រវាង​ក្រុម​អ្នក​គាំទ្រ ​និង​ក្រុម​ប្រឆាំង​របស់​លោក ​ម៉ូរ៉ាល់ស៍​ ដោយ​បាន​បង្ក​ឲ្យ​មនុស្ស ​២០ ​នាក់​រង​របួស​ មាន​មួយ​ចំនួន​របួស​យ៉ាង​ធ្ងន់ធ្ងរ​។​

លោក ​ហ្គ្រូស បាន​ថ្លែង​ថា៖ «​យើង​មាន​មនុស្ស ​២០ ​នាក់​បាន​រង​របួស​ មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​របួស ​គឺ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​»​។​

ក្រុម​គូ​បដិបក្ខ ​បាន​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​នៅ​ក្នុង​​ទីក្រុង​ជាមួយ​ដុំ​ថ្ម ​និង​ដំបង​។​​ អ្នក​តវ៉ា​ខ្លះ​បាន​បាញ់​ផាវ​ចេញ​ពី​កាំភ្លើង​បាហ្ស៊ូកា​ដែល​​ផលិត​ខ្លួន​ឯង​។ ​ទីតាំង​បក្ស​លោក ​ម៉ូរ៉ាលស៍ ​​ត្រូវ​បាន​ដុត​កម្ទេច៕ AFP/SK