កាល​ពី​ថ្ងៃ​អង្គារ​ ទី ៩ មីនា ​មេ​បញ្ជាការ​កំពូល​អាមេរិក​បាន​និយាយ​ថា ប្រទេស​ចិន អាច​នឹង​វាយ​លុក​កោះ​តៃវ៉ាន់​ក្នុង​រយៈពេល ៦ ឆ្នាំ​ខាង​មុខ​ដោយសារ​តែ​ប្រទេស​ចិន ​កំពុង​បង្កើន​ល្បឿន​ក្នុង​ការ​ដក​យោធា​អាមេរិក​ចេញ​ពី​តំបន់​អាស៊ី។

មន្ត្រី​យោធា​កំពូល​អាមេរិក​ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លោក Philip Davidson បាន​និយាយ​ថា​លោក​បារម្ភ​ថា ​ចិន​នឹង​បង្កើន​មហិច្ឆតា​របស់​ពួក​គេ​ក្នុង​ការ​ដក​យោធា​អាមេរិក និង​តួនាទី​ដឹកនាំ​អាមេរិក​ក្នុង​បទបញ្ជា​អន្តរជាតិ​ផ្អែក​ត្រឹម​ឆ្នាំ ២០៥០។

លោក​បាន​បន្ត​ថា កោះ​តៃវ៉ាន់ គឺ​ជា​មហិច្ឆតា​មួយ​របស់​ចិន ហើយ​លោក​គិត​ថា ការ​គំរាមកំហែង​នេះ​ជាក់​ស្តែង​អាច​កើត​មាន​ក្នុង​រយៈពេល ៦ ឆ្នាំ​ខាង​មុខ៕