ក្រុងម៉ានីលៈ ប្រមុខ​ប៉ូលិស​ដែល​ទើប​តែងតាំង​ថ្មី​របស់​ហ្វីលីពីន បាន​ធ្វើការ​ប្តេជ្ញា​បន្ត​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន ថ្វីបើ​មាន​ការ​ថ្កោល​ទោស​ថ្មីៗ​ពី​អន្តរជាតិ​ក្តី។

មេបញ្ជាការ Oscar Albayalde ដែល​បាន​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នឹង​ដឹកនាំ​បង្ក្រាប​គ្រឿងញៀន​ដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់ ចាប់​តាំង​ពី​លោក Duterte ដែល​បាន​ឡើង​កាន់​តំណែង​ពីរ​ឆ្នាំ​កន្លង​ទៅ​នោះ។

លោក Albayalde បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​នៅឯ​សន្និសីទ​កាសែត​លើក​ដំបូង​ក្នុង​នាម​ជា​មេបញ្ជាការ៖ «តើ​បន្តធ្វើ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​តាម​របៀប​ណា? ដើម្បី​បន្ត​សង្គ្រាម​នេះ យើង​នឹង​មិន​ផ្លាស់ប្តូរ​អ្វី​ទាំងអស់»។

លោក បាន​ជំនួស​លោក Ronaldo Dela Rosa ដែល​ចូលនិវត្តន៍ ដោយមាន​កិត្តិនាម​ជា​វីរបុរស​កាល​ពី​សប្តាហ៍​មុន​ក្រោយ​ពី​ជួយ​លោក Duterte ធ្វើការ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម​រួច​មក​នោះ។

លោក Albayalde បាន​បន្ថែម​ថា៖ «ហេតុអ្វី​បានជា​យើង​នឹងមិន​បញ្ឈប់​កម្មវិធី​មួយ​ដែលមាន​ប្រសិទ្ធភាព​នេះ?» ដោយ​លើក​ឡើង​ពី​ការ​ជំរុញ​ខ្លាំង និង​លទ្ធផល​ល្អ ចាប់​តាំង​ពី​មាន​ការ​ចោទ​ប្រកាន់​ប៉ូលិស​ថា​បាន​សម្លាប់​ក្មេង​ជំទង់​ម្នាក់​ដែល​ត្រូវបាន​ចោទ​ប្រកាន់ ខុស​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន៕