ក្រុង​ប៉ា​រីសៈ លោក​ប្រធានាធិបតី​បា​រាំង​ អេ​ម៉ា​នុ​យ​អែ​ល ​ម៉ា​ក្រុង​ ​​បាន​​​​ថ្កោល​ទោស​ការ​រំលោភ​បំពានប្រឆាំង​កា​រប្រើប្រាស់​ភាសា ​Semitic ​​ទៅលើ​បញ្ញ​វ​ន្ត​​​ដ៏​ឆ្នើម​​ដោយ​ក្រុមអ្នក​​តវ៉ាអាវលឿង​ និង​​​ បានថ្លែង​​ថា នឹងមិនត្រូវអត់​ឱ​ន​ឲ្យ​ឡើយ។

យោង​តាម​វី​ដេ​អូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​បាន​ឲ្យ​ដឹង​ថា ​ប៉ូលិស​ បាន​អន្តរា​គមន៍​ការ​ពារ​ទស្សន​វិទូ​និង​អ្នក​និពន្ធ​ឈ្មោះ Alain Finkielkraut​ ក្រោយ​ពី​លោក ​ត្រូវ​បាន​ក្រុម​អ្នក​តវ៉ា​យក​ជា​គោល​ដៅ​ នៅ​ពេល​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​ក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃ​សៅរ៍​នោះ​។​​

លោក ​ម៉ា​ក្រុង​ បាន​សរ​សេរ​នៅ​លើ​គេហ​ទំព័រ​ធ្វី​ធើរ​ថា ការ​ជេរ​ប្រមាថ​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​ភាសា Semitic​ ដែល​លោក​លើក​ឡើង​នេះ​ គឺ​ជា​ព្រងើយ​កន្តើយ​ចំពោះ​យើង​គឺ​ជា​អ្វី​នោះ ​និង​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ប្រជា​ជាតិ​មួយ​ដ៏​អស្ចារ្យ​នោះ​។ ​យើង ​នឹង​មិន​អត់​ឱន​ឲ្យ​ទេ​។

នៅ​លើ​ធ្វី​ធើរ​មួយ​ទៀត ​លោក​ប្រធានា​ធិបតី​នោះ​ បា​ន​ថ្លែង​ថា៖ «​កូន​ប្រុស​របស់​​ជន​អន្តោ​ប្រវេសន៍​ដែល​បាន​ក្លាយ​ជា​បញ្ញ​វន្ត​បារាំង​ម្នាក់​​ឈ្មោះ​​ Alain Finkielkraut មិន​មែន​គ្រាន់​តែ​ជា​អ្នក​និពន្ធ​ដ៏​ឆ្នើម​ទេ​ ថែម​ទាំង​ជា​និមិត្ត​រូប​នៃ​សាធារណៈ​រដ្ឋនេះទៀតផ​ង​​៕ PSA