ក្រុង​ការ៉ា​កាសៈ លោក​ប្រធានាធិបតី​ ​នីកូឡាស ​ម៉ាឌូរ៉ូ ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ចោទ​ប្រកាន់​អាមេរិក​ពី​បទ​ប្រើ​​ប្រាស់​​ប្រាក់​វ៉េណេស៊ុយអេឡា​ដែល ត្រូវ​គេ​បង្កក​ ​ដើម្បី​ជួល​ទាហាន ស៊ី​ឈ្នួល​ឲ្យ​​ធ្វើ​ឃាត​​រូប​លោក​នៅ​ក្នុង ​«​ផែនការ​អាក្រក់​» ​មួយ។ ​លោក​និយាយ​ថា ត្រូវ​​បាន​​បញ្ជា​​ដោយ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ​លោក Juan Guaido​។​

លោក ​ម៉ាឌូរ៉ូ ​បាន​ថ្លែង​ប្រាប់​​ក្រុម​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​នៅ​ក្រុង​ការ៉ាកាស​ថា​៖ «យើង​ត្រូវ​បាន​គេ​កម្ទេច​នៅ​ក្នុង​ផែនការ​មួយ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ផ្ទាល់​ដោយ​អាយ៉ង​បិសាច​ដ៏​អាក្រក់​ឲ្យ​សម្លាប់​ខ្ញុំ​» ដោយ​និយាយ​សំដៅ​ទៅ​លើ​លោក​ Guaido​ ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​ដោយ​​ប្រទេស​ចំនួន​ជាង ​៥០ ​នោះ​។​

លោក ​ម៉ាឌូ​រ៉ូ បាន​ចោទ​ប្រកាន់​ថា ​ប្រទេស ​កូឡុំប៊ី គឺ​ជា​ប្រទេស​ជិត​ខាង​របស់​​វ៉េណេស៊ុយអេឡា ​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​អាមេរិក​ ក៏​​ជាប់​ទាក់ទិន​ដែរ​​ ហើយ​​​​លោក​បាន​ថ្លែង​ទៀត​ថា មេ​បញ្ជា​ការ​ទាហាន​ប៉ារ៉ា​កូឡុំប៊ី​ម្នាក់​ ដែល​មិន​​ត្រូវ​បាន​គេ​បញ្ចេញ​អត្ត​សញ្ញាណ​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ «​ហើយ​លោក​បាន​និង​​កំពុង​ផ្តល់​ភ័ស្តុតាង​»​។​

រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ​នីកូឡាស ម៉ាឌូរ៉ូ ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ផែនការ​​ធ្វើ​ឃាត​លើ​រូប​លោក​​​តាម​ទូរទស្សន៍​រដ្ឋ​៕ AFP/SK