ក្រុង​វ៉ា​ឡែ​ត: កងកម្លាំង ប្រដាប់អាវុធ​ម៉ា​ល់ត៍ បាន និយាយ​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ក្រុម​ជន​ចំណាក​ស្រុក ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​​ចេញ​ពី​សមុទ្រ ដោយ​ទូក​ឈ្មួញ ១ គ្រឿង​ដែល​កំពុង​ដឹក​ឆ្ពោះ ទៅកាន់​ក្រុង​វ៉ាឡែត ២ ថ្ងៃ ក្រោយ​ពី​ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា ដោយសារ អ៊ីតាលី បាន​បដិសេធ​មិន​ព្រម​ទទួល​យក​ពួកគេ​នោះ។

ក្រុម​ជន​ចំណាកស្រុក​ដ៏ ក្លាហាន​ទាំង ៤៤ នាក់​បានធ្វើ​ដំណើរ​ដោយ​ជិះទូក​ឈើ ១ គ្រឿង ដែល​មិន​មាន​សុវត្ថិភាព​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ពួកគេ​បាន​ជួប​ស្ថានភាព​ដ៏​លំបាក​ក្នុង​អំឡុង​ពេល​ការ​ឆ្លង​កាត់​ចេញ​ពី​ប្រទេស​អាហ្រ្វិក​ខាង​ជើង​មក។

ទូក​ដែលមាន​ទង់ជាតិ​កោះ Marshall ធ្វើដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​ទុយ​នី​ស៊ី ត្រូវបាន​ប្តូរ​ទិស​ដៅ​ទៅ​ជួយ​ក្រុម​ចំណាក​ស្រុក​ទាំង​នោះ ខណៈ​ពួកគេ​ដំណើរ បាន​ប្រហែល​ជាង ៩០ គីឡូម៉ែត្រ​នៅ​ភាគ​ខាងត្បូង​នៃ​កោះ Lampedusa របស់​អ៊ីតាលី នៅ​ក្នុង​តំបន់​រុករក និង​ជួយ​សង្គ្រោះ​របស់​ប្រទេស​ម៉ាល់ត៍។

ក្រុង​វ៉ា​ឡែ​ត បាន​ឲ្យ​ដឹងថា ក្រុម​ជន​ចំណាកស្រុក​ដែល​ត្រូវបាន​សង្រ្គោះ​​នៅ​សមុទ្រ​នោះ ត្រូវបាន​នាំ​យក​ទៅ​កាន់​កំពង់ផែ​សុវត្ថិភាព​មួយ​នៅ ក្បែរ​នោះ គឺ​នៅ​កោះ Lampedusa។

ប៉ុន្តែ​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ី​តា​លី​លោក Matteo Salvini បាន​ប្តេជ្ញា​បញ្ឈប់​ការមក​ដល់​នៃ​ក្រុម​ជន​ចំណាក​ស្រុក។

កងទ័ព និយាយថា បន្ទាប់ពី​អ៊ី​តា​លី បាន​បដិសេធ​មិន​ផ្តល់​កន្លែង​មាន​សុវត្ថិភាព​ជម្រក និង​ការគាំទ្រ​សមរម្យ​ដល់​នាវា​នៅ​ពេល​លក្ខខណ្ឌ​អាកាស​ធាតុ​មិន​ល្អ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​នេះ ម៉ាល់ត៍​ក៏​យល់​ព្រម​ទទួល​ជន​ចំណាក​ស្រុក​ទាំង​នោះ​ទៅ៕