ក្រុង​គូ​ឡា​ឡាំ​ពួៈ ​ប្រទេស​ម៉ាឡេស៊ី​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប្រទេស​ខ្លួន​នឹង​បញ្ជូន​ក្រុម​ជន​ភៀស​ខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់​រយ​នាក់​ ដែល​បាន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី ​តាម​ទូក​នៅ​សប្តាហ៍​នេះ​ត្រឡប់​ទៅ​វិញ​ ក្រោយ​ពី​ពួក​គេ ​បាន​ជាប់​តែល​តោល ​នៅ​ក្នុង​សមុទ្រ​អស់​ជា​ច្រើន​ខែ​ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​ថា​ ក្រុម​ភៀស​ខ្លួន​ទាំង​នេះ​ អាច​មាន​ផ្ទុក​រលក​វី​រុស​កូ​រ៉ូ​ណា​ថ្មី​ចូល​ក្នុង​ប្រទេស​នេះ​។​

​ប្រទេស​មួយ​នេះ​ គឺ​ជា​គោល​ដៅ​មួយ​ សម្រាប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជនជាតិ​​ភាគ​តិច​មូ​ស្លីម​ មក​ពី​ប្រទេស​មី​យ៉ាន់​ម៉ា ​ភាគ​ច្រើន​កាន់​ពុទ្ធ​សាសនា​ ដោយ​មាន​មនុស្ស​រាប់​ពាន់​នាក់​ បាន​ប្រថុយ​ជី​វិត​របស់​ពួក​គេ​ នៅ​ក្នុង​ការ​ឆ្លង​សមុទ្រ​ដ៏​គ្រោះ​ថ្នាក់​ ជា​រៀង​រាល់​ឆ្នាំ​។​

​ពួក​គេ​តាម​ធម្មតា​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​ ឬ​បង់​ក្លា​ដែស​ ជា​ទី​កន្លែង​ដែល​មាន​មនុស្ស​ប្រហែល​១​លាន​នាក់​ ​បាន​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ដ៏​កខ្វក់​ ក្រោយ​ពី​ពួក​គេ​បាន​រត់​ភៀស​ខ្លួន​ ចេញ​ពី​ការ​បង្ក្រាប​យោធា​កាល​ពី​ឆ្នាំ​ ២០១៧​ នៅ​ក្នុង​ស្រុក​កំណើត​របស់​ពួក​គេ​។​

​ប៉ុន្តែ​អាជ្ញាធរ​ម៉ាឡេស៊ី​ បាន​ពង្រឹង​យាម​ល្បាត​តាម​ដែន​សមុទ្រ​ ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ នៅ​ក្នុង​ការ​ទប់​ស្កាត់​ពួក​គេ​ មិន​ឲ្យ​ចូល​ចត​ក្នុង​ទឹក​ដី​ម៉ាឡេ​ស៊ី​ ជុំ​វិញ​មាន​ការ​ព្រួយ​បារម្ភ​ថា​ ពួក​គេ​អាច​ផ្ទុក​វី​រុសកូ​រ៉ូ​ណា​នោះ​៕SK