
ក្មេងប្រុសនិងឪពុករបស់គេ រងចាំធ្វើតេស្តរកជំងឺកូវីដ១៩នៅតំបន់ Shah Alam ជាយទីក្រុងគូឡាឡាំពួកាលពីថ្ងៃទី២៧ ឧសភា។ AFP
កាលពីថ្ងៃទី ២៩ ឧសភា ប្រទេសម៉ាឡេស៊ី បានរកឃើញករណីឆ្លងជាង ៩ ០២០ ករណី ក្នុង ១ ថ្ងៃ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីមានករណីឆ្លងសហគមន៍មក ដែលធ្វើឱ្យករណីសរុបនៃប្រទេសនេះ ឡើងដល់ ៧៦ ២១៨ ករណី។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Adham Baba បាននិយាយថា ចំនួនមនុស្សម៉ាឡេស៊ី ដែលបានចាក់វ៉ាក់សាំង ២ ដូសរួចមានចំនួនប្រមាណ ១,០១ លាននាក់ បើគិតត្រឹមថ្ងៃសុក្រ។
យ៉ាងណាមិញ នាយករដ្ឋមន្រ្តីលោក Muhyiddin Yassin បានប្រកាសនៅយប់ថ្ងៃសុក្រថា ប្រទេសម៉ាឡេស៊ីនឹងបិទទាំងស្រុងនូវសកម្មភាពសេដ្ឋកិច្ច និងសង្គមដោយអនុវត្តតាម«វិធានបិទខ្ទប់»នៅ
ទូទាំងប្រទេស។
ដំណាក់កាលដំបូងនៃការបិទខ្ទប់ នឹងមានចាប់ពីថ្ងៃទី ១ មិថុនា ដល់ថ្ងៃទី ១៤ ខែមិថុនា មានតែផ្នែកសេដ្ឋកិច្ច និងសេវាកម្មសំខាន់ៗ ដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាសន្តិសុខជាតិ ប៉ុណ្ណោះអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្នុងដំណាក់កាលបិទខ្ទប់នេះ៕