ឯកអគ្គរដ្ឋទូតស៊ែប៊ីប្រចាំនៅ​ប្រទេស​ម៉ុងតេណេហ្គ្រោ លោក Vladimir Bozovic ត្រូវ​បាន​រដ្ឋាភិបាល​ម៉ុងតេណេហ្គ្រោ​ប្រកាស​ថា ជា «មនុស្ស​មិន​ស្មោះត្រង់»។ ខណៈ ពេល​ម៉ុងតេណេហ្គ្រោ​ត្រៀម​រៀបចំ​រដ្ឋាភិបាល​ថ្មី​ចូល​ដឹកនាំ​ប្រទេស​លោក​ប្រធានាធិបតី Milo Djukanovic បាន​ចោទ​ឯកអគ្គរដ្ឋទូត ស៊ែប៊ី​រូប​នេះ​ថា បាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផៃ្ទ​កុ្នង​របស់​ប្រទេស​ម៉ុងតេណេហ្គ្រោ ​ហើយ​បាន​បញ្ជា​ឱ្យ​ចាកចេញ​ពី​ប្រទេស​ក្នុង​រយៈពេល ៧២ ម៉ោង។

ក្រសួង​ការ​បរទេស​ម៉ុងតេណេហ្គ្រោ​បាន​និយាយ​កាល​ពី​ថៃ្ងទី​ ២៨ វិចិ្ឆកា ថា ការ​បណ្តេញ​ចេញ លោក Bozovic គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹងអាកប្បកិរិយា និង​សេចក្តី​ថ្លែងការណ៍​របស់​លោក​ដែល​មិន​ស្រប​នឹង​ស្តង់ដា​ការ​ទូត និង​មិន​អាច​ទទួល​យក​បាន។ ក្រសួង​បាន​ចង្អុល​បង្ហាញ​ទាក់​ទិន​នឹង​សេចក្ដីថ្លែង​ការណ៍​ស្ដីពី​ការ​សរសើរ​នា​ពេល​ថ្មីៗ​របស់ លោក Bozovic ចំពោះ​សន្និបាត Podgorica ឆ្នាំ ១៩១៨។

សន្និបាត Podgorica គឺ​ជា​សន្និបាត​ពិសេស​មួយ​ដែល​ត្រូវ​បាន​កោះ​ប្រជុំ​នៅ​ខែ​វិច្ឆិកា ​ឆ្នាំ ១៩១៨ នៅ​ម៉ុងតេណេហ្គ្រោ​ ដោយ​អាជ្ញាធរ​ស៊ែប៊ី​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី១។ គោលដៅ​នៃ​ការ​បង្រួបបង្រួម​ជា​ផ្លូវការ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​មួយ ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​ស៊ែប៊ី។ ភាគី​ប្រឆាំង​ទាំង ២ ត្រូវ​បាន​គេ​ស្គាល់​ថា «បៃតង» និង «ស្បែកស» គាំទ្រ​ដល់​សម្ព័ន្ធភាព ​(ឯករាជភាព) និង​ការ​បង្រួបបង្រួម (ការ​បញ្ចូល​គ្នា) រៀងៗ​ខ្លួន។

សន្និបាត​បាន​បញ្ចប់​ការ​សម្រេច​ចិត្ត​ដោយ​បញ្ចូល​គ្នា​វាង​ម៉ុងតេណេហ្គ្រោ​ជាមួយ​ស៊ែប៊ី។ តែ​គម្លាត​ការ​ទូត​រវាង​ប្រទេស​ទាំង ២ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​សៅរ៍​ទី ២៩ វិច្ឆិកា នៅ​ពេល​ម៉ុងតេណេហ្គ្រោ​ប្រកាស​ថា ឯកអគ្គរដ្ឋទូត​ស៊ែប៊ី​លោក Vladimir Bozovic ជា​មនុស្ស​មិន​ស្មោះត្រង់។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក ស៊ែប៊ី​បាន​និយាយ​ថា ខ្លួន​បាន​ឆ្លើយតប​ទៅ​វិញ ដោយ​ប្រកាស​ថា ឯកអគ្គរដ្ឋទូត​ម៉ុងតេណេហ្គ្រោ លោក Tarzan Milosevic ក៏ ជា មនុស្ស​មិន​ស្មោះត្រង់ ​និង​បណ្ដេញ​ចេញ​ពី​ប្រទេស​ដូច​គ្នា។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​កាន់តែ​តានតឹង​រវាង​រដ្ឋបាល​ប្រទេស​ទាំង ២។

គួរ​ជម្រាប​ជូន​ថា សភា​ម៉ុងតេណេហ្គ្រោ​បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​នៅ​ឆ្នាំ ​២០១៨​ ដោយ​និយាយ​ថា ខ្លួន​បាន​ដក​ហូត​អធិបតេយ្យភាព​របស់​ប្រទេស​នេះ។ លោក Boris Raonic ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ពលរដ្ឋ​ស៊ីវិល​ម៉ុងតេណេហ្គ្រោ​បាន​និយាយ​ថា ​ការ​បណ្តេញ ​លោក Bozovic មិន​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ​ ​ចាប់​តាំង​ពី​គាត់​ត្រូវ​បាន​ព្រមាន​ជា​ផ្លូវ​ការ​ ដោយ​ក្រសួង​ការបរទេស​ជាច្រើន​ដង​មុន​ការ​ផ្លាស់ប្ដូរ​កាល​ពី​ថ្ងៃទី ២៨។

ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ប្រធានាធិបតី ប្រទេស​ម៉ុងតេណេហ្គ្រោ​លោក Milo Djukanovic បាន​បង្រួបបង្រួម​ការ​បែកបាក់​ជាមួយ​ស៊ែប៊ី និង រុស្ស៊ី​បន្ទាប់​ពី​លោក​យក​ប្រទេស​របស់​លោក​ចូល​ទៅ​ក្នុង​អង្គការ​ NATO ក្នុង​ឆ្នាំ ២០១៧។ គូប្រជែង​របស់​លោក​បាន​ចោទ​ប្រកាន់​លោក​ពី​ការ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ ​បក្ខពួក ​និយម​ការ​ត្រួតត្រា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ទំនាក់​ទំនង​ទៅ​នឹង​បទល្មើស​ដែល​បាន​រៀបចំ​ឡើង។

ម៉ុងតេណេហ្គ្រោ​នៅ​តែ​បែកបាក់​គ្នា​ក្នុង​ចំណោម​អ្នក​ដែល​ស្វែងរក​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ស៊ែប៊ី រុស្ស៊ី និង អ្នក​ដែល​ចាត់​ទុក​ម៉ុងតេណេហ្គ្រោ​ជា​រដ្ឋ​ឯករាជ្យ ដែល​មាន​សម្ព័ន្ធមិត្ត​ជាមួយ​លោក​ខាង​លិច។

ប្រធានាធិបតី​ម៉ុងតេណេហ្គ្រោ លោក Milo Djukanovic ដែល​ដឹកនាំ​ប្រទេស​អស់រយៈ​ពេល​ជិត ៣០ ឆ្នាំ មក​ហើយ​នោះ បាន​ដឹកនាំ​ប្រទេស​ឱ្យ​ឃ្លាត​ឆ្ងាយ​ពី​សម្ព័ន្ធមិត្ត​ស៊ែប៊ី និង រុស្ស៊ី តាមរយៈ​ការ​ចូលរួម​ជាមួយ​ណាតូ​ក្នុង​ឆ្នាំ ២០១៧។

រដ្ឋាភិបាល​ម៉ុងតេណេហ្គ្រោ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​សម្រាប់​រយៈពេល ៤ ថៃ្ង​ខាង​មុខ ខណៈ​ដែល​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មួយ​បាន​ត្រៀម​ជំនួស​រដ្ឋាភិបាល​ចាស់​បន្ទាប់​ពី​ការ​បោះឆ្នោត​ក្នុង​ខែ​សីហា។

គណបក្ស​សង្គម​និយម​បស្ចិម​ប្រទេស​ដែល​កំពុង​កាន់​អំ ណាច​យូរ​ឆ្នាំ​របស់​លោក Djukanovic ត្រូវ​បាន​ចាញ់​ដោយសារ​ក្រុម​ចម្រុះ ដែល​គាំទ្រ​រដ្ឋាភិបាល​ស៊ែប៊ី ដែល​រដ្ឋាភិបាល​ថ្មី​នេះ នឹង​ត្រូវ​បោះ​ឆ្នោត​ឱ្យ​ចូល​កាន់​តំណែង​ក្នុង​សម័យ​ប្រជុំ​សភា​នៅ​សប្តាហ៍​ក្រោយ៕