ក្រុង​ទុកត៍ឡាហ្គូធៀរេស៖ ​ម៉ិកស៊ិក​កាល​ពី​ថ្ងៃ​សុក្រ​ បាន​ចេញ​បញ្ជា​ឲ្យ​យោធា​ដាក់​ពង្រាយ​កង​កម្លាំង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ភាគ​ខាង​ត្បូង​របស់​ខ្លួន​ ដើម្បី​ទប់ស្កាត់​ក្បួន​ជន​ចំណាក​ស្រុក​មួយ​ ដែល​លោក​ប្រធានាធិបតី ​អានដ្រេស ​ម៉ានុយអែល​ ឡូភីស ​អូប្រាឌើរ​ បាន​ស្នើសុំ​នោះ​ បាន​ជាប់​ទាក់ទង​ទៅ​នឹង​ការ​បោះ​ឆ្នោត​នៅ​អាមេរិក​។​

ក្រុម​ជន​ចំណាក​ស្រុក​ហុងឌូរ៉ាស​រាប់​ពាន់​នាក់ ​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ក្វាតេម៉ាឡា ​ដោយ​បាន​សំដៅ​ទៅ​កាន់​អាមេរិក​តាមរយៈ​ប្រទេស​ម៉ិកស៊ិក​ ទើប​តែ​បាន​ប៉ុន្មាន​សប្តាហ៍​ នៅ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ដ៏​តានតឹង​​មួយ​ ដែល​ការ​ធ្វើ​អន្តោប្រវេសន៍​ គឺ​ជា​បញ្ហា​សំខាន់​មួយ​នៅ​អាមេរិក​បច្ចុប្បន្ន​។​

លោក ​ឡូភីស​ អូប្រាឌើរ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​៖ «​វា​មើល​ទៅ​ហាក់​បី​​ដូច​ជា​ចម្លែក​យ៉ាង​ខ្លាំង​សម្រាប់​ពួក​យើង​ វា​ចម្លែក​យ៉ាង​ខ្លាំង​ត្រង់​ថា ​ក្បួន​ជន​ចំណាក​ស្រុក​នេះ​ បាន​ចាកចេញ​នៅ​មុន​ការ​បោះឆ្នោត​នៅ​អាមេរិក​»​។​

លោក​បាន​បន្ថែម​ថា៖ ​«​បញ្ហា​នោះ ​វា​ត្រូវ​តែ​ធ្វើ​ឡើង​ជាមួយ​ការ​បោះ​ឆ្នោត​នៅ​អាមេរិក​ខ្ញុំ​គ្មាន​ឱកាស​ទាំង​អស់​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ គឺ​មាន​ការ​ចង្អុល​បង្ហាញ​ថា​ បញ្ហា​នេះ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​សម្រាប់​គោល​បំណង​មួយ​នេះ​»​។​

ក្រុម​ជន​ចំណាក​ស្រុក​ទាំង​នោះ​ ភាគ​ច្រើន​បំផុត​ជា​បុរស​វ័យ​ក្មេង​បាន​ឆ្លង​កាត់​ព្រំដែន​យ៉ាង​ច្រើន​ចេញ​ពី​ប្រទេស​ហុងឌូរ៉ាស ​ចូល​ទៅ​ក្នុង​ប្រទេស​ក្វាតេម៉ាឡា ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទោះបី​ជា​ការ​រឹត​បន្តឹង​បាន​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ឆ្លង​រាលដាល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​ក្តី​។​

ក្រុម​ជន​ចំណាក​ស្រុក​ជា​ច្រើន​ ពេល​នេះ​មិន​បាន​​ពាក់​ម៉ាស់​ការ​ពារ​ ដើម្បី​ប្រឆាំង​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ ​១៩ ​​ទេ​។​

មាន​​អ្នក​​ខ្លះ ​បាន​វិល​ត្រឡប់​ទៅ​កាន់​​ប្រទេស​របស់​ពួក​គេ​វិញ ក្រោយ​រដ្ឋាភិបាល​ក្វាតេម៉ាឡា​ បាន​បញ្ជា​ឲ្យ​ឃុំ​ខ្លួន ​និង​និរទេស​ពួក​គេ​៕ AFP/SK