The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ម៊ិកស៊ិក​​រិះ​គន់ ​ខណៈ US បន្ត​គោល​នយោបាយធ្វើ​មាតុ​ភូមិ​និវត្តន៍​ អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​

ម៊ិកស៊ិក​​រិះ​គន់ ​ខណៈ US បន្ត​គោល​នយោបាយធ្វើ​មាតុ​ភូមិ​និវត្តន៍​ អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​

Content image - Phnom Penh Post
ប្រធានាធិបតីមុុិកស៊ិក​​​លោ​ក Andres Manuel Lopez Obrador ថ្លែង។ AFP

ម៊ិកស៊ិក​​រិះ​គន់ ​ខណៈ US បន្ត​គោល​នយោបាយធ្វើ​មាតុ​ភូមិ​និវត្តន៍​ អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​

ក្រុង​ម៉ិក​ស៊ី​កូៈ ​អាមេរិក​ នឹង​បន្ត​​គោល​​នយោបាយ​នៃ​​ការ​ធ្វើ​មាតុភូមិ​​និវត្តន៍​​​ក្រុម​ចំណាក​ស្រុក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ដែល​ត្រឡប់​​ទៅ​ព្រំដែន​ភាគ​ខាង​ត្បូង ដើម្បី​ឲ្យ​រង់​ចាំ​សវនការ​របស់​តុលាការ ដែល​បង្ក​ឲ្យ​មាន​កា​ររិះគន់​យ៉ាង​ខ្លាំង​ពី​ប្រទេស ​ម៉ិកស៊ិក ​ស្តី​អំពី ​«​វិធានការ​ជា​ឯកតោ​ភាគី​នេះ​»​។​

លោក​ Mexicali​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ម៉ិកស៊ិក​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​គោល​នយោបាយ​នោះ​​ គឺ​ជា​កិច្ច​ប្រឹងប្រែង​ថ្មី​បំផុត​របស់​ប្រធានាធិបតី​អាមេរិក ​លោក​ ដូ​ណាល់​ ​ត្រាំ​ ដើម្បី​​ទប់ស្កាត់​​ក្រុម​ជន​អន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ​​ ​នឹង​ត្រូវ​បាន​អនុវត្ត​​​នៅ​ច្រក​​ឆ្លង​កាត់​ព្រំដែន​ទី​២ ​​រវាង​ក្រុង​កាលី​ស៊ិកកូ ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ និង​ក្រុង​តូច​​គឺ​ម៊ិកស៊ីកាលី ​របស់​ខ្លួន​។ ​

វិធានការ​នោះ​ ​ត្រូវ​បាន​រិះគន់​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​ដែល ​ត្រូវ​បាន​អនុវត្ត​ដំបូង​នៅ​ព្រំដែន​រវាង​ក្រុង​ទីជូណា​ និង​ក្រុង​សាន់ស៊ីរ៉ូ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ កាល​ពី​ខែ​មករា​។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ក្រសួង​ការ​បរទេស​ បាន​ថ្លែង​ថា​៖ «​រដ្ឋាភិបាល​ម៉ិកស៊ិក​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ ខ្លួន​មិន​ឯកភាព​ជា​មួយ​វិធានការ​ជា​ឯកតោ​ភាគី​ ​ដែល​បាន​អនុវត្ត​ដោយ​អាជ្ញាធរ​អាមេរិក​»​នោះ​ទេ​។​

គោល​នយោបាយ​នោះ ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​វិធី​ការពារ​ ជន​ចំណាក​ស្រុក​ ដែល​បាន​អនុវត្ត​តែ​ចំពោះ​ជន​ចំណាក​​ស្រុក​ ដែល​មិនមែន​ជា​ជន​ជាតិ​ម៉ិកស៊ិក​ប៉ុណ្ណោះ​។​

លោក ​ត្រាំ​ ដែល​ពី​ដំបូង​ បាន​ហៅ​វិធានការ​នោះ​ថា​ជា​គោល​នយោបាយ «​បន្ត​នៅ​ម៉ិកស៊ិក​» ​ដែល​បាន​បង្ហាញ​អំពី​ទស្សនៈ​កាល​ពី​ឆ្នាំ​មុន​ថា​ជា​ក្បួន​ដង្ហែ​ ដោយ​មាន​ជន​ចំណាក​ស្រុក​អាមេរិក​កណ្តាល​រាប់​ពាន់​នាក់​ ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​អាមេរិក​-​ម៉ិកស៊ិក​​។​

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ​បាន​ហៅ​ការ​ហែ​​ក្បួន​នោះ​ថា​ជា «​ការ​ឈ្លាន​ពាន» របស់​ក្រុម​ជន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ជា​មុខ​របរ និង​ «​ជា​ក្រុម​ឧក្រិដ្ឋជន​»​៕AFP/SK

អត្ថបទគួរចាប់អារម្មណ៍