The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ម្ចាស់​ក្សត្រី Ubolratana ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​​​ ប៉ុន្តែ​ត្រូវ​រារាំង​ដោយ​ព្រះមហាក្សត្រ​ថៃ

ម្ចាស់​ក្សត្រី Ubolratana ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​​​ ប៉ុន្តែ​ត្រូវ​រារាំង​ដោយ​ព្រះមហាក្សត្រ​ថៃ

Content image - Phnom Penh Post
ម្ចាស់​ក្សត្រី​ Ubolratana ដែលចង់​ក្លាយជា​នាយករដ្ឋមន្ត្រីថៃនា​ពេលខាង​មុខ​នេះ។ AFP

ម្ចាស់​ក្សត្រី Ubolratana ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​​​ ប៉ុន្តែ​ត្រូវ​រារាំង​ដោយ​ព្រះមហាក្សត្រ​ថៃ

ក្រុងបាងកកៈ​ ការ​ព្យាយាម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​ម្ចាស់​ក្សត្រី​ថៃ ​ព្រះ​នាង​ម្ចាស់ ​Ubolratana ​ដើម្បី​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស ​ថៃ ​ត្រូវ​បាន​បដិសេធ​ជា​បន្ទាន់​មួយ​​កាល​ពី​ថ្ងៃ​សៅរ៍​ ក្រោយ​ពី​គណបក្ស​របស់​ព្រះ​នាង​បាន​ឯកភាព​គោរព​តាម​បទ​បញ្ជា​មួយ​ពី​ព្រះ​មហាក្សត្រ​ដែល​ព្រះអង្គ​ប្រឆាំង​នឹង​ផែន​ការ​មួយ​នេះ​។

ការ​ប្រកាស​របស់​គណបក្ស​ដែល​បាន​រារាំង​យ៉ាង​មាន​ប្រសិទ្ធភាព ​ក្នុង​​ការ​ឈរ​ឈ្មោះ​នាយក​រដ្ឋមន្ត្រី​របស់​ព្រះ​នាង​​ Ubolratana ​បាន​កើត​ឡើង​ក្រោយ​ពី​មាន​ការ​ស្តី​បន្ទោស ជា​ធម្មតា​មួយ​​ដោយ​ព្រះ​រាម​របស់​ព្រះ​នាង ​គឺ​ព្រះ​មហាក្សត្រ​ Maha​Vajiralongkorn ​ហើយ​បាន​ដោះ​ស្រាយ​ឧបសគ្គ មួយ​សម្រាប់​ការ​គ្រប់គ្រង​​យោធា ​ដើម្បី​កាន់​អំណាច​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី ​២៤ ​ខែ​មីនា​ កន្លង​ទៅ ​ជា​លើក​ទី​១​ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ឆ្នាំ ​២០១៤ ​កន្លង​មក​។

គណបក្ស​ថៃ​រក្សា​ជាតិ ​បាន​ចូល​រួម​ជា​មួយ​គណបក្ស​នយោបាយ​របស់​លោក​ ថាក់​ស៊ីន ស៊ីណាវ៉ាត្រា​ ដ៏​មាន​អំណាច ​បាន​ប្រកាស​ម្ចាស់​ក្សត្រី​អង្គ​នេះ​ថា​ ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​ពួក​គេ​កាល​ពី​​ព្រឹក​ថ្ងៃ​សុក្រ​កន្លង​ទៅ​។

វិធានការ​នេះ​បាន​​ធ្វើ​ឲ្យ ស្ថានការណ៍​រង្គោះរង្គើ និង​គំរាម​កំហែង​ដល់​មហិច្ឆតា​នៃ ក្រុម​ឧត្តម​សេនីយ៍​ដែល​គ្រប់គ្រង​ប្រទេស ថៃ​៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍